នគរបាលជាតិ Archives - Millions times

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលជាតិ បោសសម្អាតបទល្មើស Online Scams ឲ្យអស់ពីកម្ពុជា
ក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៦ ខែកុម្ភនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមដានជាមួយយើង៖   Million Times

នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺកម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។

ឯកឧត្ដម បានបន្តថា យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាត បទល្មើសធំមួយនេះឲ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»។

គួរឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតចំនួន២,៧២២នាក់៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស ថេត

The post នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលជាតិ បោសសម្អាតបទល្មើស Online Scams ឲ្យអស់ពីកម្ពុជា appeared first on Millions times.

ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់បេក្ខជនប្រឡងចូលនគរបាលជាតិជាថ្មី ចាប់ពីឆ្នាំ ២០២៥តទៅ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ចាប់ពីឆ្នាំ ២០២៥តទៅ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មី នូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ។ការអះអាងបែបនេះ គឺក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នៅរសៀលថ្ងៃទី ១៧ ខែកក្កដានេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ចំពោះបេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ ជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ ហើយស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។ ក្រៅពីនេះទៀត ក្រសួងមហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ។

ក្នុងនោះ ក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានសមត្ថភាពទាំងឡាយណា ដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។ ក្នុងវេទិកាដដែលនេះ លោក ស សុខា ក៏បានលើកទឹកចិត្តដល់អ្នក ដែលមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀមចូលរួមប្រឡងយកក្របខណ្ឌនគរបាលជាតិ នាពេលខាងមុខ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ

The post ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់បេក្ខជនប្រឡងចូលនគរបាលជាតិជាថ្មី ចាប់ពីឆ្នាំ ២០២៥តទៅ appeared first on Millions times.