ធនាគារ ADB Archives - Millions times

ARDB៖ រដ្ឋបញ្ចេញមូលនិធិ ៤០លានដុល្លារថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្ម
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។

តាមដានជាមួយយើង៖   Million Times

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ARDB នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានលើកឡើងថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។

ARDB បានបន្ថែមថា ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

ARDB បានបញ្ជាក់ថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ខាងមុខនេះ, រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃតូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ARDB៖ រដ្ឋបញ្ចេញមូលនិធិ ៤០លានដុល្លារថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្ម appeared first on Millions times.

នាយកស្ដីទី ADB ប្រចាំកម្ពុជា៖ ក្នុងរយៈពេលវែង កម្ពុជាទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ
ប្រទេសកម្ពុជា ទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ ក្នុងរយៈពេលវែង ។ នេះជាការលើកឡើងរបស់លោក Anthony Gill នាយកស្ដីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ADB Cambodia បានបង្ហោះឱ្យដឹងនៅថ្ងៃទី ៩ ខែតុលានេះថា លោក Anthony Gill នាយកស្ដីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បាននិយាយថា ក្នុងរយៈពេលវែង កម្ពុជាទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ បើទោះបីជាវិស័យនេះនឹងនៅតែជាសសរស្ដម្ភដ៏សំខាន់មួយ សម្រាប់កំណើនក៏ដោយ។

លោកលើកឡើងថា​ «ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងធន់ កម្ពុជា ត្រូវតែពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការពារសង្គម។ កិច្ចការនេះ អាចធ្វើទៅបានលុះត្រាតែមានការកៀរគរធនធានក្នុងស្រុកកាន់តែមានប្រសិទ្ធភាព»។

កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។

បើតាម ADB ដដែល វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។

ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិក ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាមេរិកលើការនាំចូលពីកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post នាយកស្ដីទី ADB ប្រចាំកម្ពុជា៖ ក្នុងរយៈពេលវែង កម្ពុជាទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ appeared first on Millions times.

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា ខណៈនៅសល់ ៣ខែទៀត នឹងដាច់ឆ្នាំ ២០២៥។ ស្ថាប័នហិរញ្ញវត្ថុទាំងនោះ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

កាលពីថ្ងៃទី ៣០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍មួយ ដោយបង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន។ របាយការណ៍ ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% កាលពីខែមេសា មក ៤,៩% នៅខែកញ្ញា សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។

តាមដានជាមួយយើង៖   Million Times

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បាននិយាយក្នុងរបាយការណ៍នេះថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។

ចំណែកឯមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤.៨%។ ការបង្ហាញការព្យាករនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម កាលពីថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២៥កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនេះ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានបង្ហាញពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤.៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ។

បន្ថែមលើនេះ លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃ កំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា appeared first on Millions times.

កម្ពុជាទទួលបានប្រាក់កម្ចី និងជំនួយឥតសំណង់ចំនួន ៩៣.៦លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារអាមេរិកដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋានដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុង៩ខេត្តនៃប្រទេសកម្ពុជា។

ADB បានបញ្ជាក់ថា កម្មវិធីនេះ នឹងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើនអំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការការរចនា និងការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ កម្មវិធីនេះក៏មានរួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ បើតាម ADB កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។

ជាមួយគ្នានេះ ជំនួយបច្ចេកទេសចំនួន ៦០០,០០០ដុល្លារដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យនៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ នឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម

The post កម្ពុជាទទួលបានប្រាក់កម្ចី និងជំនួយឥតសំណង់ចំនួន ៩៣.៦លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) appeared first on Millions times.

ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីស្ទុះឡើង ឯអតិផរណាថយចុះ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីថានឹងមានការកើនឡើងបន្តិចវិញ ដោយសារតែសន្ទុះតម្រូវការក្នុងស្រុក រួមជាមួយកំណើននៃការនាំចេញ ។

ADB បាននិយាយថា សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករំពឹងនឹងមានកំណើន ៥.០ ភាគរយនៅឆ្នាំនេះ ពោលខ្ពស់ជាងការព្យាករកាលពីពេលមុនដែលមានត្រឹម ៤.៩ ភាគរយប៉ុណ្ណោះ ។

របាយការណ៍បានកត់សម្គាល់ថា សន្ទុះនៃតម្រូវការក្នុងស្រុក និងការនាំចេញ ជាពិសេសផលិតផលអេឡិចត្រូនិក បានក្លាយជាកម្លាំងចលករនៅពីក្រោយកំណើនយ៉ាងឆាប់រហ័សបែបនេះ ។ ទោះយ៉ាងណា ការព្យាករនេះគឺនៅទាបជាងតួលេខឆ្នាំ ២០២៣ នៅឡើយ ដែលមានកំណើនរហូតដល់ ៥.១ ភាគរយឯណោះ ។

តាមដានជាមួយយើង៖   Million Times

ចំណែកសម្រាប់ឆ្នាំ ២០២៥ វិញ ADB នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចអាស៊ីចំនួន ៤.៩ ភាគរយដដែល ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការវិវត្តរបស់ពិភពលោក រួមទាំងភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម ។

ស្របពេលជាមួយគ្នានេះ ADB រំពឹងថា អតិផរណាក្នុងតំបន់នឹងថយចុះមកត្រឹម ២.៩ ភាគរយនៅឆ្នាំ ២០២៤ នេះ ខណៈកាលពីឆ្នាំមុនមានរហូតដល់ ៣.៣ ភាគរយ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៥ នឹងកើនឡើង ៣.០ ភាគរយវិញ ៕

បកប្រែ ៖ ទីន

The post ADB ព្យាករថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីស្ទុះឡើង ឯអតិផរណាថយចុះ appeared first on Millions times.

សម្ដេច ហ៊ុន ម៉ាណែត ប្រាប់មេ ADB ពីការដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បានបញ្ជាក់ទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ការបញ្ជាក់បែបនេះនៅពេលដែលសម្ដេចបានអនុញ្ញាតឲ្យលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី ១២ ខែមិថុនានេះ។

ក្នុងជំនួបនេះ ប្រធានធនាគារ ADB បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានជម្រាបពីការដាក់ឲ្យដំណើរការជាផ្លូវការ នូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំ ចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ ប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ ១. វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ២.ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៣.ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

ក្នុងឱកាសនៃជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើនដើម្បីឈានទៅសម្រេច​បាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ បន្ថែមទៀតនោះសម្តេចបានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី

The post សម្ដេច ហ៊ុន ម៉ាណែត ប្រាប់មេ ADB ពីការដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ appeared first on Millions times.

ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥.៨%ក្នុងឆ្នាំ២០២៤ និង៦.០%ឆ្នាំ២០២៥
របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសានេះបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

លោកស្រី Jyotsana Varma  នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេច បាន។

របាយការណ៍ដដែលនេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្ម វិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខនេះ៕

អត្ថបទ៖ ផល កុសល

The post ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥.៨%ក្នុងឆ្នាំ២០២៤ និង៦.០%ឆ្នាំ២០២៥ appeared first on Millions times.