ធនាគារ ហត្ថា Archives - Millions times

ធនាគារ ហត្ថា តែងតាំងប្រធាននាយកប្រតិបត្តិថ្មីដែលមានបទពិសោធន៍ ២០ឆ្នាំក្នុងស្ថាប័នធំៗ
មានបទពិសោធន៍ប្រមាណ ២០ឆ្នាំក្នុងស្ថាប័នធនាគារធំៗ លោក មិន សុផា ត្រូវបានធនាគារ ហត្ថា ប្រកាសជាផ្លូវការតែងតាំងជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ធនាគារ ហត្ថា បានឲ្យដឹងថា លោក មិន សុផា គឺជាធនាគារិកអាជីពមួយរូបធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិអស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក សុផា មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។

មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។

ក្រៅពី ការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរ ដូចជា ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ។ ធនាគារជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងប្រទេសថៃ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារ ហត្ថា

The post ធនាគារ ហត្ថា តែងតាំងប្រធាននាយកប្រតិបត្តិថ្មីដែលមានបទពិសោធន៍ ២០ឆ្នាំក្នុងស្ថាប័នធំៗ appeared first on Millions times.