ទាហាន Archives - Millions times

ទាហានរបស់កម្ពុជា នឹងវិលមកវិញយ៉ាងឆាប់រហ័សបំផុត សូមជឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ
ពាក់ព័ន្ធនឹងការដោះលែងទាហានកម្ពុជាមកវិញ កាសែតថៃ The Nation បានចុះផ្សាយនៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា កងទ័ពថៃ ត្រូវបញ្ចប់នីតិវិធីតាមច្បាប់សិន មុនបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ការអះអាងនេះ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តិ បានបង្ហាញក្តីសង្ឃឹមថា កងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ឱ្យដឹងថា ឧត្តមសេនីយឯក Boonsin Padklang មេទ័ពភូមិភាគ២ថៃ បានបំភ្លឺជូនអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីរួចហើយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថា កងទ័ពថៃ នឹងគោរពតាមលក្ខខណ្ឌច្បាប់អន្តរជាតិ និងពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ទាហានកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពថៃ មិនបញ្ជាក់ទាល់តែសោះ តើត្រូវចំណាយពេលប៉ុន្មានទៅ ទើបដំណើរការផ្លូវច្បាប់បានត្រូវបញ្ចប់ ហើយបញ្ជូនទាហានកម្ពុជាមកវិញ។

ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងដូច្នេះថា៖ កងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ យើងបានទទួលសពចំនួន១រូប និង២០រូបផ្សេងទៀត ត្រូវបញ្ជូនត្រឡប់មកវិញ។

លោកស្រីបានបន្តថា អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលយើងបាន និងកំពុងធ្វើបច្ចុប្បន្ននេះ។ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងម្លាំងដែលកំពុងឈរការពារទឹកដីយ៉ាងមោះមុត ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕

The post ទាហានរបស់កម្ពុជា នឹងវិលមកវិញយ៉ាងឆាប់រហ័សបំផុត សូមជឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ appeared first on Millions times.

សម្តេច ហ៊ុន សែន គាំទ្រការបញ្ជូនទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន
ក្រោយការផ្ទុះអាវុធរវាងកងទ័ពកម្ពុជាថៃ ហើយទាហានខ្មែរម្នាក់បានពលីជីវិត បន្ទាប់ពីឈរជើងនៅតំបន់ព្រំដែនមុំបីនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ សម្តេច ហ៊ុន សែន បានប្រកាសគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។

តាមដានជាមួយយើង៖   Million Times

លើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី២៨ ឧសភានេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចូលរួមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ សម្តេចមានប្រសាសន៍ថា ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលសម្តេចសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

សម្តេចមានប្រសាសន៍ថា «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ»។

សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។  សម្តេចមានប្រសាសន៍បន្ថែមថា «យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ

The post សម្តេច ហ៊ុន សែន គាំទ្រការបញ្ជូនទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន appeared first on Millions times.