តុលាការ Archives - Millions times

សាលាឧទ្ធរណ៍ភ្នំពេញ ផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងជំងឺចិត្តគ្រួសារជនរងគ្រោះដែលស្លាប់ម្នាក់ៗ ១លានដុល្លារ
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងសងជំងឺចិត្តគ្រួសារជនរងគ្រោះដែលស្លាប់ម្នាក់ៗ ១លានដុល្លារ ចំណែកជនរងគ្រោះដែលរងរបួស ម្នាក់សង ៣០ម៉ឺនដុល្លារ ហើយម្នាក់ទៀត សង ២០ម៉ឺនដុល្លារ។

សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយឈ្មោះស្រី ស៊ីណា ត្រូវផ្តន្ទាទោសពីបទល្មើសចំនួន ៣៖

១. បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

២. បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

៣. បទរំលោភលើលំនៅឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។

សរុបទាំង ៣ សំណុំរឿងនេះ ជនល្មើស ស្រី ស៊ីណា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល។

ក្រៅពីនេះ បើតាមសាលាឧទ្ធរណ៍ភ្នំពេញ ជនជាប់ចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវសងសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងម្នាក់ៗ ១លានដុល្លារអាមេរិក ជនរងគ្រោះដែលរងរបួស ២​នាក់ ម្នាក់ ២០ ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត ៣០ម៉ឺនដុល្លារអាមេរិក និងម្ចាស់ផ្ទះដែលត្រូវបានស្រី ស៊ីណា រំលោភលើលំនៅឋាន ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម

The post សាលាឧទ្ធរណ៍ភ្នំពេញ ផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងជំងឺចិត្តគ្រួសារជនរងគ្រោះដែលស្លាប់ម្នាក់ៗ ១លានដុល្លារ  appeared first on Millions times.

ផ្កាយ៣ម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ
នៅថ្ងៃទី២៩ ខែកក្កដានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ដាក់ពន្ធនាគារ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។

លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទសមគំនិតក្នុងអំពើស៉ីសំណូក រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។

បើតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រុំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើស៊ីសំណូក តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ តាមមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

គួរឲ្យដឹងដែរថា ថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ទម្លាក់ឋានៈពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី មកនៅត្រឹមជាពលបាលត្រី នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ការទម្លាក់ឋានៈរបស់ឧត្តមសេនីយ៍ផ្កាយ១ គឺ លោក ព្រហ្ម រស់ចន្ត្រា ធ្វើឡើងបន្ទាប់ពីគេបានរកឃើញថា លោកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអំពើពុករលួយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់បណ្តាញព័ត៌មាន៕

អត្ថបទ៖ សាង តេជៈ រូបភាៈ៖ បណ្តាញសង្គម

The post ផ្កាយ៣ម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ appeared first on Millions times.