គ្រោះថ្នាក់ចរាចរណ៍ Archives - Millions times

សម្តេច ហ៊ុន ម៉ាណែត ណែនាំមន្ត្រីនគរបាលយុត្តិធម៌ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់
ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវតែច្បាស់លាស់លើការអនុវត្តច្បាប់។

តាមដានជាមួយយើង៖   Million Times

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សាលាត្រូវធានាស្ដង់ដារ ពេលចប់ចេញទៅបំពេញភារកិច្ចសម្របតាមស្ដង់ដារ ឬមូលដ្ឋានស្ថានភាពជាក់ស្ដែង ពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ច្បាប់ និងការអនុវត្តច្បាប់ត្រូវច្បាស់លាស់ទៅលើកិច្ចការងារនេះ»។

ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ កងកម្លាំងនគរបាលជាតិគ្រប់រូប ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឲ្យស័ក្តិសមជាគ្រឹះ និងជាសសរស្ដម្ភសម្រាប់អភិវឌ្ឍ ប្រទេសជាតិបន្តទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post សម្តេច ហ៊ុន ម៉ាណែត ណែនាំមន្ត្រីនគរបាលយុត្តិធម៌ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់ appeared first on Millions times.

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ករណីគ្រោះថ្នាក់ចរាចរណ៍អាចបង្ការបាន ប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអំពាវនាវ និងសំណូមពរដល់ក្រុមគ្រួសារនីមួយទាំងអស់ ត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការសំណូមពរបែននេះ ក្រោយពេលលោកសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈថ្មីៗនេះបណ្តាឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម យល់ឃើញថា ករណីគ្រោះថ្នាក់ចរារណ៍ គឺជាករណីដែលអាចបង្ការបានប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់ ព្រោះនេះមិនមែនជាហេតុការណ៍ប្រធានស័ក្ដិ ឬកម្មពារដែលមិនអាចជៀសមិនផុតនោះឡើយ។

តាមដានជាមួយយើង៖   Million Times

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានប្រសាសន៍ថា៖ «មុនចេញពីផ្ទះត្រូវជួយដាស់តឿនគ្នា ប្រយ័ត្នប្រយែងគ្រោះថ្នាក់ចរាចរណ៍ កុំបើកលឿនពេក ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព។ ខ្ញុំចង់បានមួយម៉ាត់នៅក្នុងគ្រួសារមួយៗ មុនចេញដំណើរទៅណាមកណា។ បើមានការរំលឹកបែបនេះ ខ្ញុំជឿជាក់ថាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនប្រធានស័ក្ដិ ឬកម្មពារជៀសមិនរួចឡើយ»។ ក្នុងន័យនេះ លោកថាត្រូវលើកគោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំនៅតាមសាលារៀន តាមវត្តអារាមជាដើម ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោកក៏បានសម្ដែងនូវការសោកស្ដាយ និងអណោចអធម៌ជាពក់ពេកចំពោះក្រុមគ្រួសារដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់សមាជិកគ្រួសារ ដូច្នេះករណីគ្រោះថ្នាក់ចរាចរណ៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ។ លោកថា «យើងស្រលាញ់ជីវិត ស្រលាញ់ទ្រព្យសម្បត្តិ ស្រលាញ់ធនធាន ត្រូវតែរួមគ្នាការពារ»។

ផ្អែកតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ មានចំនួន២,៨៤៤លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១,៥០៩នាក់។ ចំនួននេះបានថយចុះ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៤នាក់ក្នុងមួយថ្ងៃ ហើយគ្រោះថ្នាក់ភាគច្រើនដោយសារកត្តាល្បឿន និងការមិនគោរពសិទ្ធិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP News

The post ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ករណីគ្រោះថ្នាក់ចរាចរណ៍អាចបង្ការបាន ប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់ appeared first on Millions times.

កែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត
ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត។

កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

តាមដានជាមួយយើង៖   Million Times

នៅក្នុងកិច្ចប្រជុំនេះ លោក ស សុខា បានថ្លែងថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្តែង នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។

ម្យ៉ាងទៀត ក៏ដើម្បីចូលរួមអនុវត្តនូវផែនការសកល ស្តីពី សុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០៣០។

គួរឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួលចំនួន ៥២មាត្រា លើ ៩២មាត្រា។ ក្នុងនោះ ស្នើឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា, ស្នើឡើងដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងស្នើឡើងដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ចំនួន ៧មាត្រា។

នៅក្នុងកិច្ចប្រជុំនេះ លោក ស សុខា បានស្នើក្រុមការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធី ឲ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍ក្នុងឆមាសទី ១ ឆ្នាំ ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១ ៥២០លើក ក្នុងនោះចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួស ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ

The post កែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត appeared first on Millions times.