គី សិរីវឌ្ឍន៍ Archives - Millions times

បណ្ឌិត គី សេរីវឌ្ឍន៍៖ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាមូលហេតុចម្បងជំរុញឱ្យមានការសេពគ្រឿងស្រវឹងច្រើន
ក្នុងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋលើសពី ៩០% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។

តាមដានជាមួយយើង៖   Million Times

លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដែលយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង ឱ្យនាំគ្នាធ្វើត្រាប់តាមភ្លក់ទឹកភ្លក់ដី និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង។

ការស្រាវជ្រាវបានបញ្ជាក់ថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។

យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។   កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ គេសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី។ នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣៕

The post បណ្ឌិត គី សេរីវឌ្ឍន៍៖ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាមូលហេតុចម្បងជំរុញឱ្យមានការសេពគ្រឿងស្រវឹងច្រើន appeared first on Millions times.

កម្ពុជាយកខេត្តព្រះសីហនុ ជាគំរូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប
អ្នកជំនាញបានមើលឃើញថា ការដែលរាជរដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាការចាប់ផ្ដើមរបស់កម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប។

«ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ នេះជាការអះអាងរបស់រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖   Million Times

នៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពហុបំណង» ដោយសារខេត្តនេះមានសក្ដានុពលច្រើន មានទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្មមួយចំនួន ហើយអគារជាប់គាំងនេះក៏ជាធនធានរបស់ខេត្តផងដែរ គ្រាន់តែមិនទាន់បានកែច្នៃរួចរាល់។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោកថា គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម។

ជាមួយគ្នានេះ ផែនការមេនេះមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិ, ប៉ូលអភិវឌ្ឍន៍ជាតិ, ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានផ្តោតលើ ២ដំណាក់កាល៖ ដំណាក់កាលទី ១ «២០២៥–២០២៨»៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឲ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់។ និងដំណាក់កាលទី ២ «២០២៩–២០៣៨»៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ ប្រកបដោយវិបុល-ភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

The post កម្ពុជាយកខេត្តព្រះសីហនុ ជាគំរូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប appeared first on Millions times.

អ្នកជំនាញសេដ្ឋកិច្ច៖ ក្រៅពីកម្ចីមិនផ្លូវការជនជាតិចិន ថ្មីៗនេះឃើញមានកម្ចីក្រៅប្រព័ន្ធរបស់ជនជាតិឥណ្ឌាបន្ថែម
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យ​សភាកម្ពុជាកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លង​ទៅ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​​បានលើក​ឡើង​ថា កាលពីមុនការផ្តល់កម្ចីក្រៅផ្លូវការភាគច្រើនផ្តល់ដោយចិន។ តែថ្មី​ៗ​​នេះ បានលេចឡើង​ជនជាតិឥណ្ឌា ដែលបាន​ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាការរាប់លុយ មានការប្រាក់ប្រមាណ ២០ ភាគរយ។ នោះ​មាន​ន័យ​ថា ​បើ​គេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សង ៥ដុល្លារក្នុង​មួយ​ថ្ងៃ រយៈពេល​ដល់​ទៅ ២៤ ថ្ងៃ​ឯណោះ។

តាមដានជាមួយយើង៖   Million Times

បណ្ឌិត គី សេរីវឌ្ឍន៍ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ននេះ ជនជាតិ​ឥណ្ឌា​ទាំង​នោះ កំពុងផ្តល់កម្ចីលក្ខណៈតូចៗទៅតាមភូមិ និងតាមផ្ទះជួលរបស់កម្មករ នៅក្នុងសង្កាត់កាកាបជាដើម។ លោក​បន្ថែម​ទៀត​ថា ​​សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការទម្រង់​នេះ​កំពុងរីករាលដាលខ្លាំង ដោយសារការផ្តល់ឥណទានបែបនេះ មានភាពងាយស្រួល ហើយ​ក៏មានការប្រាក់ខ្ពស់​ផង​ដែរ តែប្រជាពលរដ្ឋភាគច្រើននៅតែក៏ចូលចិត្តយកកម្ចីបែបនោះ ដោយសារ​​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយពីសារព័ត៌មាន Fresh News។

ងាក​មក​មើល​ពី​របៀ​ប​ដែលផ្ដល់​កម្ចី​មិន​ផ្លូវការ​របស់ជនជាតិឥណ្ឌានោះ មាន ២ ទម្រង់​ផ្សេង​គ្នា ដោយដំបូងឡើយ គឺក្នុងរូបភាពលក់ សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឲ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ។ ចំណែក​សកម្មភាពមួយទៀត គឺផ្តល់កម្ចី ​​១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ ៥ដុល្លារ រយៈពេល២៤ថ្ងៃ ដែលបើគិតជាអត្រាប្រាក់គឺ ២០ភាគរយ។​ នេះជា​ការ​លើក​ឡើង​របស់​លោក  កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»។ សកម្មភាពផ្តល់កម្ចីរបស់ជនជាតិឥណ្ឌានេះ ភាគច្រើននៅជាយរាជធានីភ្នំខេត្ត និង​ខេត្ត​ឆ្ងាយៗ ដូចជាប៉ៃលិន រតនគិរី ​ជាដើម។

បច្ចុប្បន្ននេះការផ្តល់កម្ចីក្រៅផ្លូវការ បានរីករាលដាលច្រើន ស្របពេលដែលពលរដ្ឋកំពុងធ្លាក់ចុះចំណូល និងមានបំណុល ខណៈអ្នកផ្តល់កម្ចីក្រៅ​ផ្លូវ​ការជាច្រើន​មានទាំងជនជាតិខ្មែរ ជនបរទេសផងដែរខណៈត្រាការប្រាក់ក៏ខ្ពស់ផងដែរ។

ក្រោយ​ឃើញ​សកម្មភាព​ទាំង​នោះ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា មូលហេតុចម្បងធ្វើឲ្យពលរដ្ឋជាច្រើនជ្រើសរើសយកកម្ចីក្រៅផ្លូវការ ដោយសារចំណេះដឹងហិរញ្ញវត្ថុ ហើយ​អ្នក​ខ្លះ​ទៀត​យល់ថាវាមានភាពងាយស្រួល និងមិនត្រូវការឯកសារសាំញ៉ាំច្រើន ឬទ្រព្យបញ្ចាំ។ ឃើញ​បែបនេះធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងពលរដ្ឋ ព្រោះនៅពេលដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុច្រើន ពួកគាត់នឹងជ្រើសរើសកម្ចីនៅស្ថាប័នហិរញ្ញវត្ថុផ្លូវការ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖Ky Sereyvath, Tongngy Kaing​ និង AMS

The post អ្នកជំនាញសេដ្ឋកិច្ច៖ ក្រៅពីកម្ចីមិនផ្លូវការជនជាតិចិន ថ្មីៗនេះឃើញមានកម្ចីក្រៅប្រព័ន្ធរបស់ជនជាតិឥណ្ឌាបន្ថែម appeared first on Millions times.

អ្នកជំនាញ៖ ការចាក់លុយចូលក្នុងវិស័យកាត់ដេរសម្រាប់ប្រាក់ឈ្នួលប្រហែល ៦០០លានដុល្លារក្នុងមួយខែ
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ទឹកប្រាក់ចំនួន ៦០០លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងវិស័យកាត់ដេរជារៀងរាល់ខែតាមរយៈអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតទទួលបានពីប្រាក់ឈ្នួលប្រចាំខែ ខណៈការធ្វើការថែមម៉ោងក៏មានកំណើនបណ្តើរហើយនៅឆ្នាំត្រឹមខែតុលា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សាស្ដីពី «វិធានការគោលនយោបាយទូទៅ និងគោលនយោបាយគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋ» រៀបចំដោយទូរទស្សន៍ជាតិ ទទក បានថ្លែងថា ការប៉ានស្មានសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ នឹងមានកំណើន ៦.៥% ប៉ុន្តែប្រជាពលរដ្ឋតែងតែរអ៊ូរទាំរកចំណូលមិនបាន បែរជារាជរដ្ឋាភិបាលព្យាករចេះទៅឡើង។ ត្រង់ចំណោទនេះ លោកលើកឡើងថា ការកើនឡើងនៃសេដ្ឋកិច្ចគឺទៅតាមវិស័យខុសគ្នាៗ ដោយវិស័យខ្លះក៏កំពុងមានកំណើនយឺត វិស័យខ្លះក៏មានកំណើនលឿន។

តាមដានជាមួយយើង៖   Million Times

បើតាមលោកបណ្ឌិតវិស័យឧស្សាហកម្មបច្ចុប្បន្នកំពុងមានកំណើនខ្លាំង ក្នុងនោះវិស័យកាត់ដេរកើនឡើង ២៣% ហើយវិស័យមិនមែនកាត់ដេរមានកំណើន ១២% បើតាមទិន្នន័យសរុបនៃផលិតផលិតក្នុងស្រុកសរុប ផ.ស.ស.។ លោកថ្លែងថា៖ «ការចាក់លុយចូលក្នុងវិស័យកាត់ដេរដែលកម្មករនិយោជិតទទួលបានផលប្រយោជន៍ពីប្រាក់ឈ្នួលសរុបប្រហែលជា ៦០០លានដុល្លារអាមេរិកក្នុងមួយខែ ក្នុងនោះ ៣០០លានទៅលើវិស័យកាត់ដេរ និងទឹកប្រាក់ ៣០០លានទៀតទៅលើវិស័យមិនមែនកាត់ដេរ»។

លោកបណ្ឌិតគូសបញ្ជាក់ថា ការធ្វើការថែមម៉ោងរបស់កម្មករចាប់ផ្តើមមានកំណើនបណ្តើរៗហើយ ដោយសារការបញ្ជាទិញមានការកើនឡើងនៅត្រឹមខែតុលា ឆ្នាំ២០២៤នេះ។ ការណ៍នេះលោកបានសង្កត់ធ្ងន់ថា ស្ថានភាពស្ថេរភាពនយោយ និងសន្តិភាពក្នុងប្រទេសកម្ពុជា បានធានានៃកំណើន ក៏ប៉ុន្តែកំណើននៅសល់វិស័យមួយចំនួនទៀតមានកំណើនទាបនៅឡើយ ដូចជាវិស័យកសិកម្មក៏កំពុងមានកំណើនយឺតដែរ ដោយសារធ្វើគោលនយោបាយកសិកម្មមិនទាន់ឆ្លើយតបភ្លាមៗនៅឡើយ ខណៈវិស័យលក់រាយ និងលក់ដុំក៏មានកំណើនយឺត ក៏ព្រោះការប្រើប្រាស់ក្នុងស្រុកមានការធ្លាក់ចុះ។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់ ២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបោះឆ្នោតដំឡើង ២ដុល្លារ និងនាយករដ្ឋមន្ត្រីសម្រេចបន្ថែម ២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ចំណែកអត្ថប្រយោជន៍ផ្សេងៗទៀត គឺនៅរក្សាដដែលសម្រាប់កម្មករ ចន្លោះពី២២៥ដុល្លារយ៉ាងតិច។ នេះបើលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោក ហេង សួរ ថ្លែងថា៖ «រដ្ឋាភិបាលបន្តឲ្យមានកំណើនប្រាក់ឈ្នួលអប្បបរមាជាបន្តទៀត​។ មុននេះដែរសម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្រៅពីតំឡើងប្រាក់ឈ្នួលរដ្ឋាភិបាលនឹងបន្តអន្តរាគមន៍ដើម្បីរក្សានូវស្ថិរភាពតម្លៃ ដើម្បីធ្វើម៉េចឲ្យចំណាយការរស់នៅរបស់កម្មករដូចជាចំណាយផ្ទះជួល គឺយើងនឹងបន្តតាមដានដើម្បីធ្វើម៉េចឲ្យសមស្រប កុំឲ្យឡើងថ្លៃហួសហេតុពេក ប៉ះពាល់ដល់បងប្អូនកម្មករ»។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១​ ខែមករា ឆ្នាំ២០២៥ចំពោះកម្មករនិយោជិតពេញសិទ្ធិ ។ និងចំនួន២០៦ ដុល្លារក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។ ទន្ទឹមនឹងនេះ​ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ​ និងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ។ ក្នុងនោះប្រាក់រង្វាន់ធ្វើការបន្ថែមទៀងទាត់ចំនួន ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ធ្វើការបន្ថែមម៉ោងដោយស្មគ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ  និងប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារដល់ ១១ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ក្រសួងការងារបានបញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់យ៉ាងតិចចំនួន ២២៥ដុល្លារដល់ ២៣៦ដុល្លារក្នុងមួយខែ។ ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់កម្មករនិយោជិតជាបន្តបន្ទាប់។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៤ និង៦% នៅឆ្នាំ២០២៥ ខាងមុខ ដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ តួយ៉ាង កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណជិត១៧% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះជាង១៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ទោះជាយ៉ាងណា ស្របពេលដែលវិស័យឧស្សាហកម្មកំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ រដ្ឋមន្រ្តីក្រសួងការងារ បានវាយតម្លៃថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងមិនអាចពឹងផ្អែកទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺនឹងត្រូវជំនួសដោយវិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗវិញនាពេលអនាគតខាងមុខ។

លោក ហេង សួរ បានកត់សម្គាល់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត គឺមិនអាចពឹងតែទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺវិស័យនេះនឹងអាចបាត់បង់សក្កានុពលរបស់ខ្លួននៅក្នុងពេលណាមួយជាក់ជាមិនខាន ដោយសេដ្ឋកិច្ចកម្ពុជានឹងត្រូវជំនួសមកវិញដោយការចូលរួមរបស់វិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗ ដូចជានៅក្នុងវិស័យដំឡើងគ្រឿងយន្ត និងឧស្សាហកម្មកែច្នៃចំណីអាហារជាដើម ដែលវិស័យទាំងនេះមានគុណតម្លៃខ្ពស់ ក៏ដូចជាមានរចនាសម្ព័ន្ធចាក់ចូលទៅក្នុងខ្សែច្រវាក់ផលិតកម្មបានពិតប្រាកដសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ TVK

The post អ្នកជំនាញ៖ ការចាក់លុយចូលក្នុងវិស័យកាត់ដេរសម្រាប់ប្រាក់ឈ្នួលប្រហែល ៦០០លានដុល្លារក្នុងមួយខែ appeared first on Millions times.