ក្រសួងអប់រំ Archives - Millions times

ឧកញ៉ា ហេង វ៉ាន់ដា តំណាងផ្នែកឯកជនចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” តំណាងផ្នែកឯកជន​ បានចូលរួមជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និងជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែករដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រសួងអប់រំ យុវជន និងកីឡា។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល។ កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង, ២. បញ្ហាទាក់ទងនឹងការប្រឡង និងជ្រើសរើសនិសិត្សចូល និងបញ្ចប់ការសិក្សា, ៣. រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ, ៤.​ ការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន, ៥. បញ្ហានៃការចេញទម្រង់អាជ្ញាប័ណ្ណចំពោះថ្នាក់មតេយ្យ និងបឋម និងទី ៦. ការប្រើប្រាស់ហត្ថពលកម្មបរទេស។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា តាមរយៈយន្តការក្រុមការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) យន្តការនេះនៅតែជាយន្តការស្នូលក្នុងការជំរុញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមជូនធុរជន និងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សភាពាណិជ្ជកម្មកម្ពុជា បាន​ឱ្យដឹងទៀតថា យន្តការនេះបានជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរៀបចំដំណើររួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ឱ្យមានភាពស៊ីចង្វាក់ និងមានភាពសុខដុមជាមួយគ្នា៕

អត្ថបត៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា

The post ឧកញ៉ា ហេង វ៉ាន់ដា តំណាងផ្នែកឯកជនចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន appeared first on Millions times.

ក្រសួងពីរ ជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ ថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញទទួលជួបពិភាក្សាការងារជុំវិញការជំរុញនេះ កាលពីថ្ងៃទី ៩ ខែតុលា។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការ​បញ្ចូល​ជំនាញ​ឌីជីថល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ ​គឺជា​តម្រូវការ​ចាំបាច់​មួយ ​សម្រាប់​ការ​កសាងរដ្ឋាភិបាល​ឌីជីថល និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថលរបស់​ប្រទេស ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​នឹង​ផ្តោត​លើ​ការ​គាំទ្រ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និង​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល​ ដែល​មាន​គុណភាពខ្ពស់ ជាពិសេសចូលរួមសហការ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ។

ចំណែកឯឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង​ជំរុញ​ការ​កែទម្រង់​កម្មវិធីសិក្សា​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​លើ​បច្ចេកវិទ្យា​ថ្មីៗ និង​ការ​បង្កើត​នូវ​ធនធាន​រៀន ​និង​បង្រៀន​តាម​ប្រព័ន្ធ​ឌីជីថលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីអប់រំ បានគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ដោយលើកឡើង​ថា គម្រោង​នេះ​ នឹង​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​បង្រៀន និងការរៀនសូត្រនៅកម្ពុជា ឱ្យឈាន​ដល់​កម្រិត​ខ្ពស់​ស្របតាម​និន្នាការ​ពិភពលោក។

បើតាមក្រសួងអប់រំ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះ នឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងអប់រំ

The post ក្រសួងពីរ ជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន appeared first on Millions times.

លោក គួច ម៉េងលី ផ្តាំទៅឪពុកម្តាយ ត្រូវផ្តល់ឱកាសដល់កូនទទួលបានការអប់រំកុំបីខាន
ក្នុងនាមអ្នកជំនាញលើវិស័យអប់រំ និងសុខភាពសាធារណៈ អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា នៅលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ ហេតុនេះហើយ លោកបានផ្តាំទៅឪពុកម្តាយ ត្រូវផ្តល់ឱកាសដល់កូនទទួលបានការអប់រំកុំបីខាន។

ទន្ទឹមជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានលើកយកសុភាសិតខ្មែរមកជាតឹងតាងថា «ចំណេះជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបានមិនមានល្អៀង ប្រើច្រើនកើតច្រើនចម្រើនទៀង ពីបច្ចុប្បន្នរៀងទៅអនាគត»។ បើតាមអ្នកឧកញ៉ាក៏បានចាត់ទុកថា ការអប់រំ គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យជាទីបំផុត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ កាលពីឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងផ្ដាំទៅលោកឪពុកអ្នកម្ដាយ ក៏ដូចជាអាណាព្យាបាលថា ការអប់រំ គឺជាសម្បត្តិទ្រព្យ ដែលយើងផ្ដល់ឲ្យដ៏ល្អអស្ចារ្យដល់កូនៗពោល គឺលើលោកនេះ គ្មានអ្វីអស្ចារ្យជាងការផ្ដល់ចំណេះដឹងដល់កូនទេ។ ដូច្នេះ សូមលោកឪពុកអ្នកម្ដាយមេត្តាលើកទឹកចិត្ត និងជំរុញកូនៗ ឲ្យទៅសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ ហើយបើអាចបន្តការសិក្សាដល់មហាវិទ្យាល័យ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកហ្វេសប៊ុកអ្នកឧកញ៉ា គួច ម៉េងលី

The post លោក គួច ម៉េងលី ផ្តាំទៅឪពុកម្តាយ ត្រូវផ្តល់ឱកាសដល់កូនទទួលបានការអប់រំកុំបីខាន appeared first on Millions times.

អ្នកតំណាងរាស្រ្ត ចាត់ទុកកំណែទម្រង់ នៃការប្រឡងសញ្ញាបត្របាក់ឌុប ធ្វើឱ្យសិស្សលែងពឹងផ្អែកលើការអន្តរាគមន៍
លោក ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៨ ខែតុលាថា កំណែទម្រង់នៃការប្រឡងសញ្ញាបត្របាក់ឌុប បានធ្វើឱ្យសិស្សមានការភ្ញាក់រលឹកលែងពឹងផ្អែកលើការអន្តរាគមន៍ ។

លោក ប៉ា សុជាតិវង្ស លើកឡើងថា ទិដ្ឋភាពនៃការបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភុមិ ឬបាក់ឌុប បានបង្ហាញពីក្តីមោទនភាព បន្ទាប់ពីកម្ពុជាបានជំរុញការលើកគុណភាពវិស័យអប់រំកាន់តែល្អប្រសើរពី១ឆ្នាំទៅ១ឆ្នាំ ។

តាមដានជាមួយយើង៖   Million Times

លោកថា អ្វីដែលកត់សម្គាល់ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំ ពិតជាមានការរីកចម្រើន និងប្រែប្រួលទាំងបរមាណ និងគុណភាព នោះគឺអាស្រ័យដោយយើងបានកំណត់នូវចក្ខុវិស័យ ក្នុងការលើកកម្ពស់ចំណេះដឹង លើកកម្ពស់ការទទួលខុសត្រូវ ទៅលើវិស័យនេះ ជាពិសេស ធ្វើឱ្យយុវជនជាសិស្សានុសិស្ស មានការខិតខំប្រឹងប្រែង ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់វិស័យអប់រំនេះឱ្យបានល្អប្រសើរ។

លោកបានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ ការប្រឡងបាក់ឌុបនេះ បានធ្វើឱ្យសិស្សកាន់តែមានការភ្ញាក់រលឹក លែងពឹងផ្អែកទៅលើការអន្តរាគមន៍ ដោយពឹងផ្អែកលើកខ្លួនឯង ស្របតាមពាក្យថា «ចេះ គឺជាប់» ។ ដូច្នេះ ការខិតខំប្រឹងប្រែងរៀនសូត្រនេះ បានធ្វើឱ្យគុណភាព នៃការអប់រំរបស់យើង ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់)៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងអប់រំ

The post អ្នកតំណាងរាស្រ្ត ចាត់ទុកកំណែទម្រង់ នៃការប្រឡងសញ្ញាបត្របាក់ឌុប ធ្វើឱ្យសិស្សលែងពឹងផ្អែកលើការអន្តរាគមន៍ appeared first on Millions times.

ការប្រឡងបាក់ឌុបឆ្នាំក្រោយ ក្រសួងរំកិលមកនៅខែសីហាវិញ
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំខាងមុខនេះ ក្រសួងរំកិលមកនៅខែសីហាវិញ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានការរងផលប៉ះពាល់ដោយសារអាកាសធាតុមានភ្លៀង និងលិចទឹកនៅមណ្ឌលប្រឡងមួយចំនួន ជាពិសេសនោះ ឱ្យសិស្សមានឱកាសទៅរៀន ឬទទួលអាហារូបករណ៍ទៅរៀននៅបរទេស។

ក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨នេះ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «មូលហេតុដែលក្រសួងសម្រេច យកការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិមកដើមខែតុលាវិញ គឺដោយសារតែចង់បង្ខិតការប្រឡងសញ្ញាបត្របាក់ឌុបនេះឲ្យមកដូចដើមវិញ ព្រោះថា កាលពីមុនការប្រឡងប្រព្រឹត្តទៅនៅខែសីហា ពោលនៅពេលមុនជំងឺកូវីដ-១៩ បានវាយប្រហាមកលើកម្ពុជា»។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ លោកលើកឡើងថា ពេលខ្លះក្រសួងរុញការប្រឡងនេះមកខែមករា ឬខែធ្នូ និងចង់បង្ខិតវាមកដល់ខែសីហា។ លោកថាការធ្វើបែបនេះ គឺដើម្បីឲ្យអ្នកដែលប្រឡងហើយគាត់មានឱកាស ក្នុងការដាក់ពាក្យទៅរៀននៅបរទេស ឬទទួលអាហាររូបករណ៍នៅបរទេស ព្រោះថា នៅប្រទេសគេចប់វិសមកាលនៅខែកញ្ញា ដូច្នេះនៅឆ្នាំនេះ ក្រសួងរុញមកខែតុលា ហើយឆ្នាំខាងមុខ យើងនឹងរំកិលការប្រឡងបាក់ឌុបនេះមកខែសីហាវិញ ដែលនឹងមិនមានការប្រឈមនឹងមានភ្លៀង ឬការលិចទឹកនោះទេ។

បើតាមលោករដ្ឋមន្រ្តី ការប្រឡងបាក់ឌុបឆ្នាំនេះ មានការរងផលប៉ះពាល់ដោយសារទឹកលិច ដូចជា នៅខេត្តកំពង់ចាម ខេត្តសៀមរាប ប៉ុន្តែអាចធ្វើការដោះដូរមណ្ឌលប្រឡងបាន ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏មានមណ្ឌលមួយចំនួនទឹកលិចដែរ តែត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយធ្វើដំណើរការប្រឡងបាន។ ចំណែកនៅវិទ្យាល័យចំនួន៣ ក្នុងរាជធានីភ្នំពេញ មានមណ្ឌលប្រឡងលិច ប៉ុន្តែត្រូវបានដោះស្រាយដោយបាន កំណើរការប្រឡងធម្មតា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៤ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងអប់រំ

The post ការប្រឡងបាក់ឌុបឆ្នាំក្រោយ ក្រសួងរំកិលមកនៅខែសីហាវិញ appeared first on Millions times.

ក្រសួងអប់រំបន្តរិតបណ្តឹងការប្រឡងបាក់ឌុបដូចឆ្នាំមុនៗដដែល
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួល បានលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៨ តុលា ២០២៤ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ហង់ជួន ណារ៉ុន បានឱ្យស្នើដល់ឪពុកម្តាយ អ្នកអាណាព្យាបាលជួយគាំទ្រជំរុញកូនៗឱ្យរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងថ្លែងអំណរគុណដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការប្រឡងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងស្នើឱ្យបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបេសកកម្មរួមរបស់យើងដោយជោគជ័យ ឆ្ពោះទៅលើកម្ពស់វិស័យអប់រំ និងមូលធនមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ដើម្បីរក្សាឱ្យបាននៅសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ អ្នកចេះគឺជាប់។

លោកថ្លែងថា៖ «សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជន នឹងត្រូវបានកំណត់ឱ្យ ធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧០៨០នាក់(ស្រីចំនួន៧៤៨៨២នាក់ ) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន៣៩៣៥៨នាក់ និងថ្នាក់សង្គមចំនួន៩៧៦៨២នាក់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងអប់រំ

The post ក្រសួងអប់រំបន្តរិតបណ្តឹងការប្រឡងបាក់ឌុបដូចឆ្នាំមុនៗដដែល appeared first on Millions times.

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែមជិត ៨០លានដុល្លារឲ្យកម្ពុជា
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិកឲ្យប្រទេសកម្ពុជាសម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឲ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅទាំងប្រទេសនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការភាពជាដៃគូសកលសម្រាប់ ការអប់រំ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា​ “ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។

តាមដានជាមួយយើង៖   Million Times

លោកស្រីនិយាយថា “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹង ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា”។

កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះ មានអនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហ គមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែមជិត ៨០លានដុល្លារឲ្យកម្ពុជា appeared first on Millions times.

អាកាសធាតុក្ដៅខ្លាំង ក្រសួងអប់រំ ណែនាំឲ្យកែ​សម្រួលម៉ោងរៀន កុំឲ្យប៉ះពាល់សុខភាពសិស្ស
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំប្រធានមន្ទីរអប់រំ យុវជន និងកីឡា​ រាជធានី-ខេត្ត ឲ្យអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅខ្លាំង។

សេចក្ដីណែនាំចុះថ្ងៃទី ៣០ ខែមេសានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បាន​លើកឡើងថា រដូវប្រាំងឆ្នាំ ២០២៤ អាកាសធាតុក្តៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។

តាមដានជាមួយយើង៖   Million Times

ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ-អ្នកគ្រូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំដល់លោក-លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖

-ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០

-ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០

-ក្នុងមួយម៉ោងសិក្សា លោកគ្រូ-អ្នកគ្រូ ត្រូវឲ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី

-គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឲ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន

-ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែងអនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕

The post អាកាសធាតុក្ដៅខ្លាំង ក្រសួងអប់រំ ណែនាំឲ្យកែ​សម្រួលម៉ោងរៀន កុំឲ្យប៉ះពាល់សុខភាពសិស្ស appeared first on Millions times.