កំពង់ផែភ្នំពេញ Archives - Millions times

រាជរដ្ឋាភិបាល កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»​។

សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

តាមដានជាមួយយើង៖   Million Times

«ក្របខណ្ឌ» នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។

ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖
១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ,
២. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។

ទន្ទឹមនេះ​ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មកំពង់ផែទន្លេ «ក្របខណ្ឌ» នេះ ក៏បានកំណត់វិធានការចំពោះមុខ និងវិធានការរយៈពេលមធ្យម និងវែង និងផែនការសកម្មភាពជូនក្រសួង-ស្ថាប័នជំនាញផងដែរ ។

​តាមរយៈកិច្ចប្រជុំនេះបានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» នេះ ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ស.ហ. បានលើកឡើងថា ​សេចក្តីព្រាងនៃឯកសារក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេជាមួយផ្លូវសមុទ្រ នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC

The post រាជរដ្ឋាភិបាល កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា appeared first on Millions times.

កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ រកចំណូលបាន ១៤៧.៦៨លានដុល្លារនៅឆ្នាំ២០២៤
កំពង់ផែយុទ្ធសាស្រ្តធំៗពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ស្វយ័តខេត្តព្រះសីហនុ សម្រេចបានចំណូលប្រមាណ ១៤៧.៦៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤។

របាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនឆ្លងកាត់ផែនាំចេញ-នាំចូល មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារ កើនឡើង ១៦,៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧លានដុល្លារខណៈដែលកំពង់ផែព្រះសីហនុទទួលចំណូលបានចំនួន ១១០,៣៨ លានដុល្លារ កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣។

តាមដានជាមួយយើង៖   Million Times

បើតាមរបាយការណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនេះ ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី ១) នាវាផ្លូវទឹកចំនួន ២៦ គ្រឿង និង ២)នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះទទួលបានចំណូលសរុបពីការផ្ដល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។

ជាមួយគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាមេរិក។

ចំណែកកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧ លានដុល្លារអាមេរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ

The post កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ រកចំណូលបាន ១៤៧.៦៨លានដុល្លារនៅឆ្នាំ២០២៤ appeared first on Millions times.

ឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជាង ៩លានដុល្លារ ថយចុះ ៣៥ភាគរយ
ពេញមួយឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជាង ៩លានដុល្លារអាមេរិក ដោយការសម្រេចបាននេះ គឺថយចុះ ៣៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២កន្លងទៅ។ កាលពីឆ្នាំ ២០២២ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួនជាង ១៤លានដុល្លារអាមេរិក។

តាមដានជាមួយយើង៖   Million Times

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភានេះថា លទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩,៣៩៣,១៧៩ដុល្លារ ដែលអនុវត្តបាន ៥៨ភាគរយ ធៀបនឹងផែនការឆ្នាំ ២០២៣ និងថយចុះចំនួន ៣៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ ២០២២។

នៅក្នុងមហាសន្និបាត ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានឲ្យដឹងដែរថា លទ្ធផលអាជីវកម្មក្នុងឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៩៦,២២៥ TEUs ដែលអនុវត្តបានធៀប និងផែនការឆ្នាំ ២០២៣ ចំនួន ៨៥ភាគរយ និងថយចុះចំនួន ៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ ២០២២។

លោក ហ៊ឺ បាវី បានបន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ នូវមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ ២០២៤ និងឆ្នាំបន្ត បន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រៀមអភិវឌ្ឍចំណត ផែកុងតឺន័រ LM១៧ ជំហានទី ៤ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមបណ្តាទីតាំងចំនួន ៧ទៀត។

សូមជម្រាបដែរថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជារបស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល ៩ឆ្នាំហើយ ដោយក្នុងនោះ តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើន និងការជឿទុកចិត្តរបស់វិនិយោគិន មកកាន់កំពង់ផែស្វយ័តភ្នំពេញ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកកំពង់ផែស្វយ័តភ្នំពេញ

The post ឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជាង ៩លានដុល្លារ ថយចុះ ៣៥ភាគរយ appeared first on Millions times.