កំពង់ផែទន្លេ Archives - Millions times

ក្រោយសាងសង់រួច កំពង់ផែទេសចរណ៍កំពង់ចាម នឹងដើរតួនាទីតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ
កំពង់ផែទេសចរណ៍កំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖   Million Times

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។

ម្យ៉ាងទៀត គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា លើកឡើងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

លើសពីនេះទៀត ក៏ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ ដែលទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សារៀបចំការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍នៅក្នុងខេត្តនេះ។

កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

The post ក្រោយសាងសង់រួច កំពង់ផែទេសចរណ៍កំពង់ចាម នឹងដើរតួនាទីតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ appeared first on Millions times.

យុទ្ធសាស្រ្តថ្មីទាក់ទាញភ្ញៀវទេសចរ ដោយរៀបចំកំពង់ផែ តាមដងទន្លេមេគង្គ និងទន្លេសាប
នៅ​ព្រឹក​ថ្ងៃ ៨ ខែ​មេសា ឆ្នាំ ២០២៥ នេះ​មាន​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំ​ទីតាំង​កំពង់ផែ​ទេសចរណ៍​កម្សាន្ត​ទូក ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​មាន​ការ​ចូលរួម​ពី​ក្រសួង​ធំ​ៗ​ជាច្រើន។

តាមដានជាមួយយើង៖   Million Times

កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពិភាក្សា​ពី​គំនិត​ផ្ដួចផ្ដើម គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ក្នុង​គោល​បំណង​ពង្រឹង/ពង្រីក​ផលិតផល​ទេសចរណ៍ និង​គុណភាព​ទេសចរណ៍​កម្ពុជា ប្រកបដោយ​ភាព​ទាក់ទាញ។

នា​កិច្ច​ប្រជុំ​ដ៏​សំខាន់ ដែល​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅមុខ មាន​វត្តមាន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់, ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម, ​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

ផែនការ​ថ្មី​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ ដើម្បី​កៀរគរ​វិនិយោគិន និង​បង្កើន​ចំណូល​ពី​តំបន់​ដង​ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប ដោយ​ផ្ដោត​លើ​ការ​សាងសង់​ផែ​មួយ​ចំនួន​តាម​ដង​ទន្លេ ជំរុញ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នានា និង​ជំរុញ​ទាក់ទាញ​វិស័យ​ទេសចរណ៍ សំដៅ​បង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប​ឲ្យ​មាន​ភាព​រីកចម្រើន​ធូរធារ ក៏​ដូចជា​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

The post យុទ្ធសាស្រ្តថ្មីទាក់ទាញភ្ញៀវទេសចរ ដោយរៀបចំកំពង់ផែ តាមដងទន្លេមេគង្គ និងទន្លេសាប appeared first on Millions times.

រាជរដ្ឋាភិបាល កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»​។

សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

តាមដានជាមួយយើង៖   Million Times

«ក្របខណ្ឌ» នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។

ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖
១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ,
២. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។

ទន្ទឹមនេះ​ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មកំពង់ផែទន្លេ «ក្របខណ្ឌ» នេះ ក៏បានកំណត់វិធានការចំពោះមុខ និងវិធានការរយៈពេលមធ្យម និងវែង និងផែនការសកម្មភាពជូនក្រសួង-ស្ថាប័នជំនាញផងដែរ ។

​តាមរយៈកិច្ចប្រជុំនេះបានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» នេះ ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ស.ហ. បានលើកឡើងថា ​សេចក្តីព្រាងនៃឯកសារក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេជាមួយផ្លូវសមុទ្រ នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC

The post រាជរដ្ឋាភិបាល កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា appeared first on Millions times.