អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាពេលព្រឹកថ្ងៃ៣ ខែមេសា ឆ្នាំ ២០២៦ នេះបានចូលរួមព្រឹត្តិការណ៍អិនយូអឹមសង្រ្កាន្ត ឆ្នាំ២០២៦ ព្រមទាំងបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនោះផងដែរ។ វត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាកម្មវិធីសង្ក្រាន្តនេះទទួលបានការចាប់អារម្មណ៍ និងមានអ្នកគាំទ្រច្រើន។ មិនតែប៉ុណ្ណោះអ្នកឧកញ៉ាវ័យក្មេងរូបសង្ហា រូបនេះបានចូលរួមលេងល្បែងកម្សាន្តតាមបែបប្រពៃណីបុរាណរបស់ខ្មែរជាមួយសិស្សានុសិស្ស ញ៉ាំងបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតផង។ មុនឈានដល់កម្មវិធីក៏មានកម្មវិធីរាប់បាត្រដែលមានព្រះសង្ឃ ៦០ អង្គ។ នាពេលរសៀលកម្មវិធីសង្ក្រាន្តអិនយូអឹម មានកម្មវិធីបន្តបន្ទាប់ ថែមទាំងមានការរាំលេងកម្សាន្តផងដែរ ដោយមានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើននាក់។ ថ្ងៃទី១ នៃព្រឹត្តិការណ៍អិនយូអឹមសង្រ្កាន្ត ឆ្នាំ ២០២៦ ទទួលបានការចូលរួមច្រើន ក្នុងនោះមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាអធិបតី និងឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង រួមជាមួយសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕ អត្ថបទ៖ ឆដា, រូបភាព៖...
Tag: អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
Home » អ្នកឧកញ៉ា សំអាង វឌ្ឍនៈ
វឌ្ឍនៈ គ្រុប ឧបត្ថម្ភកងទ័ព និងប្រជាជនភៀសសឹក ១លានដុល្លារ និងសម្ភារៈជាច្រើន
អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានចូលរួមបរិច្ចាគថវិកា ១ លានដុល្លារ ព្រមជាមួយសម្ភារៈផ្សេងៗជាច្រើនទៀត
by Virak វីរៈ
November 15, 2025November 15, 2025ព័ត៌មាន
ក្រុមហ៊ុនអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រៀបចំការប្រកួតវាយកូនគោលលំដាប់អន្តរជាតិលើកដំបូងនៅកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ។
មកស្គាល់សេដ្ឋីវាល់លានស្រុកខ្មែរ និងជាថៅកែស្រាបៀ ៤ ម៉ាកយីហោ
ក្រុមហ៊ុនស្រាបៀលំដាប់អន្តរជាតិជាច្រើននៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សេដ្ឋីវាល់លាន និងមានជំនួញច្រើនមុខក្នុងដៃ។ ខាងក្រោមនេះជាម្ចាស់ស្រាបៀបង្កើតឡើង






