អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់អាមេរិកទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំប៉ុណ្ណោះ។
Tag: អាស៊ាន
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការនៅភ្នំពេញ
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការនៅភ្នំពេញនៅព្រឹកនេះ ក្រោមអធិបតីភាពរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជាកម្លាំងចលករ ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទីពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។
ឯកឧត្តម ហួត ហាក់៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026)
ថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជា ទទួលបានជ័យលាភី ពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅតំបន់អាស៊ាន។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា បង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា។
កម្ពុជាត្រៀមរួចជាស្រេចសហការជាមួយដៃគូអាស៊ាន ដើម្បីកសាងអនាគតបៃតង ឆ្លាតវៃ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនសហការជាមួយវៀតណាម និងដៃគូអាស៊ានទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងអនាគតបៃតង ឆ្លាតវៃ និងវិបុលភាពថ្មីសម្រាប់តំបន់ ព្រមទាំងបានស្នើ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម ជួយសម្របសម្រួលការវិនិយោគ និងភ្ញៀវទេសចរវៀតណាមមកកម្ពុជាឱ្យបានកាន់តែច្រើន។
បណ្ឌិត សូ ណារ៉ូ៖ សម្ដេចធិបតី ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី
ឯកឧត្ដម បានសរសេរបន្តថា លើសពីនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចងចំណងទាក់ទងយ៉ាងជិតស្និតដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដ៏មានអំណាចឥទ្ធិពលលើពិភពលោក។
សម្ដេចធិបតី និងមេដឹកនាំអាស៊ានផ្សេងទៀត ចុះហត្ថលេខាឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលនេះ។
សេដ្ឋី ពុង ឃាវសែ ទទួលបានពានរង្វាន់«សហគ្រិនឆ្នើមអាស៊ាន» នៅទីក្រុងកូឡាឡាំពួរ
អាស៊ាន(ASEAN) ផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ












