កាលពីប៉ុន្មានថ្ងៃមុនគ្រួសារសេដ្ឋីប្រចាំស្រុកខ្មែរម្នាក់ទៀតហើយ បានរៀបចំកម្មវិធីជប់លៀងខួបកំណើតត្រកូលអភិជនមួយទៀតហើយ។
Tag: សេដ្ឋីស្រុកខ្មែរ
សមជាកូនសេដ្ឋីស្រុកខ្មែរពិតៗ កូនស្រីពៅអ្នកឧកញ៉ា ហុង ពីវ តូចមែន តែសម្លៀកបំពាក់សុទ្ធតែប្រេន
ហុង រ៉ូប៊ី(RUBY) គឺឈ្មោះរបស់កូនស្រីពៅ អ្នកឧកញ៉ា ហុង ពីវ ដែលមហាជនជាច្រើន ស្គាល់ និងសរសើរគ្រប់គ្នាថាស្រស់សោភាតាំងតែពីតូចមកម្ល៉េះ។ ខណៈដែលបច្ចុប្បន្នអូន រូប៊ី កាន់តែធំ និងចេះតែងខ្លួនកាន់តែស្អាតឡើងៗហើយ ព្រមទាំងមានការលលេងម៉ូដសម្លៀកបំពាក់មិនចាញ់មនុស្សធំនោះទេ។ ជីវិតរស់នៅក្នុងជីវភាពលំដាប់សេដ្ឋី RUBY ពិតជាធំធាត់ឡើងបានល្អ ព្រមជាមួយការបង្រៀនពីសីលធម៌ និងសុជីវធម៌ ស័ក្ដិសមជាកូនអ្នកថ្លៃថ្នូរ ហើយមុខមាត់វិញស្អាតដូចកូនតុក្កតា ធ្វើឲ្យនរណាៗគ្រឺតខ្នាញ់ ពេលឃើញនាងតូចម្ដងៗ។ និយាយពីការកម្សាន្តវិញ រ៉ូប៊ី បានធ្វើដំណើរច្រើនប្រទេសខ្លាំង។ និយាយពីរបស់ប្រើប្រាស់វិញ ក៏ឃើញថាសុទ្ធតែប្រេនធំៗ និងថ្លៃៗ ដែលមើលទៅពិតជាសក្ដិសមក្នុងនាមជាកូនសេដ្ឋីលំដាប់នៅស្រុកខ្មែរខ្លាំងណាស់។ រូប៊ី ត្រូវបានគេមើលឃើញថាជាកូនស្រីសំណព្វរបស់អ្នកឧកញ៉ា ហុង ពីវ ហើយ ព្រោះកម្មវិធីមិនថាតូច ឬធំ គឺតែងតែឃើញនាងមានវត្តមានជាមួយឪពុកជានិច្ច។ មិនតែប៉ុណ្ណោះអ្នកឧកញ៉ា តែងតែយករូបភាពរបស់ រ៉ូប៊ី ទៅផ្សព្វផ្សាយពីផ្ទះបុរីពិភពថ្មី ហើយក៏តែងតែចែករំលែករូបភាព និងវីដេអូកូនស្រីសំណព្វចិត្តគ្រប់សកម្មភាព មិនថាច្រៀងរំ ឬសប្បុរសធម៌ផ្សេងៗឡើយ៕




