ពិតជាល្អណាស់! ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដ៏ធំមួយ គឺស្មាត អាស៊ាតា ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់សេវាអ៊ីនធើណេតដោយឥតគិតថ្លៃពេញមួយឆ្នាំ ជូនដល់សិស្សានុសិស្សដែលបានប្រឡងបាក់ឌុប ជាប់និទ្ទេស A ចំនួន ៣០០៣នាក់។ ការប្រកាសផ្ដល់ជូននេះ ស្របពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ច (Smart Startup Space) របស់ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្ដមរដ្ឋមន្ត្រីអប់រំ បានឱ្យដឹងថា ក្នុងឱកាសនោះ ក្រុមហ៊ុនស្មាត អាស៊ាតា បានប្រកាសផ្តល់សេវាអ៊ីនធើណេតដោយឥតគិតថ្លៃរយៈពេល១២ខែ ជូនដល់សិស្សានុសិស្សដែលបានប្រឡងបាក់ឌុប ជាប់និទ្ទេស A ទូទាំងប្រទេសកម្ពុជាចំនួន ៣០០៣នាក់។ បើតាមឯកឧត្ដម ហង់ជួន ណារ៉ុន ចំពោះការផ្ដល់នេះ គឺដើម្បីជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរបស់ សិស្សានុសិស្សទាំងនោះ ក៏ដូចជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែកក្រុមហ៊ុន ស្មាត អាស្យាតា បានឱ្យដឹងដែរថា...
Tag: សិស្ស
មហាសេដ្ឋី លី យ៉ុងផាត់ ក្រើនរំលឹកសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុត
ថ្លែងចំពោះមុខសិស្សានុសិស្សប្រមាណជាង ៣ពាន់នាក់នៅខេត្តកំពង់ធំ មហាសេដ្ឋី លី យ៉ុងផាត់ បានក្រើនរំលឹកដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុត ដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ការថ្លែងយ៉ាងដូច្នេះរបស់មហាសេដ្ឋី លី យ៉ុងផាត់ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» កាលពីថ្ងៃទី១៧ កុម្ភៈនៅវិទ្យាល័យទ្រៀល ស្ថិតក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុតដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងការឯកភាពជាតិ។ ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពការអប់រំ គឺត្រូវមានការចូលរួមពីតួអង្គចំនួន៦ រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាមាតាបិតា និងអាណាព្យាបាលសិស្ស, កត្តាគាំទ្រពីសហគមន៍...
សិស្សនិស្សិតខេត្តប៉ៃលិន ជិះរថយន្តក្រុងដោយមិនគិតថ្លៃសម្រាប់ទៅបន្តការសិក្សានៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង







