Tag: រាជរដ្ឋាភិបាល

Home » រាជរដ្ឋាភិបាល
ប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យចាត់វិធានការចំពោះអ្នកនាំចូល និងចែកចាយបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់

ប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យចាត់វិធានការចំពោះអ្នកនាំចូល និងចែកចាយបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់

ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង​ពន្ធ​​ប្រាក់​ចំណូល និងលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តភាគឦសាន

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង​ពន្ធ​​ប្រាក់​ចំណូល និងលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តភាគឦសាន

ក្ដៅ​ៗ​នៅព្រឹកថ្ងៃ៨ ខែមេសានេះ ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល ១២ ឆ្នាំ ដើម្បី​ជំរុញ​

នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ

នាយករដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេមានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ

«រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់»។  នេះជាការលើកឡើងបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្ស ជាប្រចាំផងដែរ។ សម្ដេចគូសបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នោះទេ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ «អ្នកខ្លះថា រាជរដ្ឋាភិបាលដាច់យៃ អស់លុយ បានទៅបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលតែមែនទែនទៅក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺយើងបោះពុម្ភដើម្បីអបអរសារទរពិធី ឡើងគ្រងរាជ្យគ្រប់២០ព្រះវស្សារបស់ព្រះមហាក្សត្រប៉ុណ្ណោះ ប្រសិនជាយើងដាច់យ៉ៃពិតប្រាកដមែន ម្លេះក្រដាសប្រាក់២០ម៉ឺនរៀលដែលបានបោះពុម្ពនោះ នឹងចរាចរពេញទីក្រុងទៅហើយ តែជាក់ស្ដែងមិនមានក្រដាស់២០ម៉ឺនរៀលចរាចរនោះទេ។ ខ្ញុំសូមជម្រាបជូនថា ប្រសិនបើគេចង់បោះពុម្ពក្រដាសប្រាក់ ម្លេះគេមិនបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល ដែលពិបាកចាយនោះទេ ប្រាកដជាបោះពុម្ពក្រដាសប្រាក់តូចៗជាការស្រេចទៅហើយ តែនេះមិនមានការចាំបាច់ក្នុងការបោះពុម្ពនោះទេ»។...