ស្របពេលរាជរដ្ឋាភិបាល បានកំណត់មហិច្ឆតាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០
Tag: ធនាគារពិភពលោក
ក្រសួងរតនាគារអាមេរិកអំពាវនាវឲ្យ IMF និងធនាគារពិភពលោក ស្វែងរកដំណោះស្រាយបញ្ហាលំហូរសាច់ប្រាក់
កាលពីថ្ងៃទី១១ ខែតុលា ក្រសួងរតនាគារអាមេរិក បានអំពាវនាវសុំឲ្យមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក សហការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ សម្រាប់បញ្ហាលំហូរសាច់ប្រាក់នៅប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ យោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ការចាយវាយរបស់ប្រទេសមានប្រាក់ចំណូលទាប ទៅលើការបង់សេវាបំណុល បានលោតពីចំនួន ២០ពាន់លានដុល្លារ ចន្លោះឆ្នាំ២០១០ និង២០២០ មកដល់ ៦០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការចំណាយដ៏ច្រើនបែបនេះ បានធ្វើឲ្យសេដ្ឋកិច្ចវិទូជាច្រើនបង្ហាញក្ដីបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធបំណុលសកលលោក នឹងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ធ្ងន់ធ្ងរ ខណៈប្រទេសមួយចំនួន នឹងមិនអាចបង់សូម្បីតែការប្រាក់ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោក Jay Shambaugh អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអន្តរជាតិ បានបង្ហើបឲ្យដឹងថា លោកសង្ឃឹមថា IMF និងធនាគារពិភពលោក នឹងចាប់ផ្ដើមរៀបចំផែនការ សម្រាប់ដោះស្រាយបញ្ហាលំហូរសាច់ប្រាក់មួយនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងខែនេះ តាមរយៈការអភិវឌ្ឍយន្តការថ្មី និងការផ្លាស់ប្តូរការរចនាកម្មវិធីថ្មី ឲ្យស្របតាមតម្រូវការរបស់ប្រទេសជាច្រើន៕
ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូរយៈពេល ៥ឆ្នាំ គាំទ្រគោលដៅអភិវឌ្ឍកម្ពុជា
ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ឆ្នាំ២០២៥-២០២៩ នាពេលខាងមុខនេះ
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចចិន ទំនងធ្លាក់ចុះកាន់តែខ្លាំងនាឆ្នាំក្រោយ
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចចិន ទំនងធ្លាក់ចុះកាន់តែខ្លាំងនាឆ្នាំក្រោយ
ធនាគារពិភពលោក តែងតាំងលោកស្រី Tania Meyer ជនជាតិបារាំង ជានាយកគ្រប់គ្រងថ្មីសម្រាប់ប្រទេសកម្ពុជា
លោកស្រី Meyer ជាជនជាតិបារាំង នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោក...
ធនាគារពិភពលោកផ្តល់កញ្ចប់ថវិកា ១៤៥លានដុល្លារឲ្យកម្ពុជាពង្រឹងការគ្រប់គ្រងធនធានទឹក
ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀតក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក
ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែមជិត ៨០លានដុល្លារឲ្យកម្ពុជា
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារ
ធនាគារពិភពលោកអនុម័តកម្ចី ៤០លានដុល្លារ សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា
មានរយៈពេល ៥ឆ្នាំ គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” នេះ...
គម្រោងសន្តិសុខទឹក នឹងត្រូវអនុវត្តក្នុងខេត្តចំនួន ៣ ក្រោមការគាំទ្រពីធនាគារពិភពលោក
គម្រោងសន្តិសុខទឹកនេះ ក៏នឹងជួយរាជរដ្ឋាភិបាលកម្ពុជា...
ធនាគារពិភពលោក៖ ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន
ច្បាប់ស្តីពីវិនិយោគកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស