ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី បានបញ្ចប់ដោយជោគជ័យនូវការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែកទាំង ២ខ្សែ គឺផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-បោយប៉ែត)។ នេះបើតាមការឱ្យពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា ផ្លាកសញ្ញាដែលត្រូវដំឡើងមានចំនួន ៩៨១ទីតាំង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ក៏បានធ្វើសារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវដែកជាច្រើន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។ គួរឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់។ បន្ថែមលើនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ ចំណែកក្រសួងសាធារណការ...
Tag: ច្បាប់ចរាចរណ៍
សម្តេច ហ៊ុន ម៉ាណែត ណែនាំមន្ត្រីនគរបាលយុត្តិធម៌ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់
ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត
កែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត
ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត។ កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនេះ លោក ស សុខា បានថ្លែងថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្តែង នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។ ម្យ៉ាងទៀត ក៏ដើម្បីចូលរួមអនុវត្តនូវផែនការសកល ស្តីពី សុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០៣០។ គួរឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួលចំនួន ៥២មាត្រា...





