មហាជនដែលជាអ្នកតាមដានវិស័យអចលនទ្រព្យប្រហែលជាស្គាល់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ហើយ។ មនុស្សជាច្រើនមិនសូវជាបានដឹងពីប្រវត្តិ និងការខិតខំរបស់អ្នកជំនួញរូបនេះឡើយ ហើយមួយចំនួនគិតថាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SAM SN Group ស្ថិតនៅវ័យក្មេងប៉ុន្តែពោរពេញដោយបទពិសោធន៍ជិត ២០ឆ្នាំក្នុងអាជីវកម្មអចលនទ្រព្យ។ លើកឡើងក្នុងវីដេអូកម្មវិធី The Millionaire ក្នុង EPISODE 1ម្ចាស់ស្នាដៃសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បានរៀបរាប់ឲ្យដឹងខ្លះៗពីការតស៊ូ និងពេលចេញប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យនេះថា លោកចប់បាក់ឌុបតាំងពីឆ្នាំ ២០០៦ ហើយពេលរៀនឆ្នាំទី២ អ្នកឧកញ៉ាក៏បានចេញមកប្រឡូកក្នុងវិស័យនោះបាត់ទៅហើយ។ រយៈពេលជិត ២០ ឆ្នាំចេញប្រឡូកការងារអចលនទ្រព្យនេះ លោកសន្សំពេលវេលាមកច្រើនណាស់ ទម្រាំតែអាចដើរមកដល់ជំហានរាល់ថ្ងៃនេះបាន។ ដោយកកើតពីការចេញធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ធ្វើជាអ្នកបកប្រែឲ្យបរទេស និងចេញធ្វើការដំបូងផ្នែកអចលនទ្រព្យនេះតែម្ដង។ ដូចនេះហើយ កវីនិពន្ធសៀវភៅបានបញ្ជាក់ថា អ្វីៗត្រូវការពេលវេលារៀនសូត្រ។ សម្រាប់សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» អ្នកឧកញ៉ា បានបញ្ជាក់ច្បាស់គ្មានទំព័រណាយកចេញពីមេរៀនដែលគ្រូដាក់ឲ្យ ឬសៀវភៅដទៃទៀតឡើយ។ តែកើតចេញពីបទពិសោធជួបមកជិត ២ ទសវត្សរ៍ ទើបអាចកកើតបានជាសម្រង់សម្ដី និងគន្លឹះផ្សេងៗបានមកពីការអនុវត្តជាក់ស្ដែងកន្លងមកទាំងអស់។ អ្នកឧកញ៉ា...
Tag: គ្រឹះនៃជីវិតអ្នកឧកញ៉ាសំសុខនឿន
Home » គ្រឹះនៃជីវិតអ្នកឧកញ៉ាសំសុខនឿន
សាស្រ្តាចារ្យបណ្ឌិត ភូ សម្បត្តិ ថា ក្រោយអានសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ហើយជីវិតកាន់តែប្រសើរឡើង
សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ពិតជាល្បីល្បាញ ព្រោះមិនថាអ្នកជំនួញឡើយ ដែលបានជាវយកទៅអាន ដើម្បីជាចំណេះ គន្លឹះក្នុងការរកស៊ី
ណែនាំសៀវភៅដំណើររឿងជីវិតកូនកសិករតស៊ូក្នុងមាគ៌ាអចលនទ្រព្យទទួលបានជោគជ័យ
វិស័យអចលនទ្រព្យនៅលើពិភពលោកនិយាយដោយឡែក និយាយជារួមក្នុងប្រទេសកម្ពុជាបានបង្កើតឪកាសឲ្យបុគ្គលអ្នកប្រឡូកចូលកាន់អាជីពលើវិថីមួយនេះ