ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទ គឺជាទិសដៅការងារ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញជាត្រីវិស័យតម្រង់ទិសសង្គមជាតិទាំងមូល
Tag: ក្រសួងរៀបចំដែនដី
មន្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ កម្ពុជាមានគោលនយោបាយប្រែក្លាយផ្ទះប្រជាពលរដ្ឋទៅជាទ្រនំសុភមង្គល
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កម្ពុជាមានគោលនយោបាយប្រែក្លាយផ្ទះរបស់ប្រជាពលរដ្ឋគ្រប់គ្រួសារទៅជាទ្រនំសុភមង្គល តាមរយៈការជំរុញឱ្យមានស្ថាបត្យកម្មសាមញ្ញ ងាយស្រួលរស់នៅ មានផាសុកភាព មានបណ្តាញសេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់។
ក្រសួងរៀបចំដែនដីតម្រូវឲ្យម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យត្រឹមត្រូវ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ ការចេញមុខអំពាវនាវរបស់ក្រសួងរៀបចំដែនដី ក្រោយកើតមានឧបទ្ទវហេតុធ្លាក់កន្រ្តកយោងនៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ប្លុកB របស់ក្រុមហ៊ុន អូវើស៊ី ខេមបូឌាបណ្តាឲ្យកម្មករចំនួន ៥នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ក្រោយចុះស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យរកឃើញថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីក្រុមជាងជុសជួលកន្រ្តយោងដែលជាប់គាំង ពុំបានគោរពតាមវិធានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកន្រ្តកយោង។ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕ អត្ថបទ និងរូបភាព៖ សេដ្ឋានី
ដំណឹងល្អ! វិវាទរវាងបុរី MC Villa និងអតិថិជន បិទបញ្ចប់ត្រៀមបំបែក និងផ្ទេរកម្មសិទ្ធិឲ្យឆាប់ៗ
វិវាទដែលអូសបន្លាយពេលជិតមួយឆ្នាំរវាងបុរី MC Villa គម្រោងទី១ និងអតិថិជនបានឈានដល់បិទបញ្ចប់វិវាទហើយ ព្រមទាំងត្រៀមបំបែក
ជម្លោះដីធ្លីជាង ១ម៉ឺនករណី ត្រូវបានក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់
ការដោះស្រាយបញ្ចប់វិវាទទាំងនេះ ត្រូវបានអនុវត្តក្នុងយន្តការដែលមានស្រាប់...







