លោក ទូច សំណាង ដែលជាអគ្គនាយករងក្រុមហ៊ុន អូស៊ីអាយស៊ី ដែលអ្នកប្រឡូកក្នុងវិស័យហេដ្ឋារចនាសម្ពន្ធ ស្គាល់យ៉ាងច្បាស់ថាមានស្នាដៃជាច្រើនលេចរូបរាងឡើង។ លោកក៏ជាមនុស្សដែលមានចំណេះដឹងផ្នែកអភិវឌ្ឍអចលនទ្រព្យមកជាង ២០ ឆ្នាំហើយ។


ជាមួយនឹងបទពិសោធន៍រយៈពេល ២៣ឆ្នាំ ក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ និងហេដ្ឋារចនាសម្ពន្ធ លោក ទូច សំណាង បានគ្រប់គ្រងការអភិវឌ្ឍគម្រោងសំខាន់ៗច្រើនរបស់ OCIC រួមមាន ទីក្រុងKoh Pich -កោះពេជ្រ, ទីក្រុងអូឡាំព្យា The Olympia City, ស្ពាននរា,ទីក្រុងនរា Norea City និងគម្រោងស្ពានអាកាសច្រើនទៀត ដូចជាស្ពានអាកាសមរតកតេជោ។
គម្រោងទាំងនេះបានជំរុញកំណើនសហគមន៍ ផ្ដល់ភាពងាយស្រួលបន្ថែម សម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ ព្រមទាំងពង្រឹងការតភ្ជាប់នៅរាជធានីភ្នំពេញ។ លើសពីនេះលោក ទូច សំណាង ក៏បានចូលរួមបង្កើតគំនិតផ្ដួចផ្ដើម សម្រាប់សហគមន៍ស្អាត ៦ ដង ក្នុងឆ្នាំមុន និងកម្មវិធីរត់នៅទីក្រុងរណបជ្រោយចង្វារ Chroy Changvar Satellite City។

គំនិតផ្ដួចផ្ដើមទាំងនេះ មានគោលបំណងលើកកម្ពស់និរន្តរភាព និងការចូលរួមពីសហគមន៍ ដើម្បីយកឲ្យកន្លែងសាធារណៈកាន់តែប្រសើរ សម្រាប់ការប្រើប្រាស់រួមរបស់ប្រជាជនទាំងអស់។
តាមរយៈគម្រោងសំខាន់ៗ និងការចូលរួមជាមួយសហគមន៍ អគ្គនាយករងក្រុមហ៊ុន អូស៊ីអាយស៊ី និងក្រុមការងារកំពុងអភិវឌ្ឍមិនត្រឹមតែទីក្រុងទំនើបប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍ប្រកបដោយសុភមង្គល សម្រាប់ប្រជាជនបច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ មេរ៉ា, OCIC