ចិនដាក់ចេញគោលនយោបាយសំខាន់ៗបន្ថែមទៀតដើម្បីស្ដារការលក់លំនៅដ្ឋានឡើងវិញ

ចិនដាក់ចេញគោលនយោបាយសំខាន់ៗបន្ថែមទៀតដើម្បីស្ដារការលក់លំនៅដ្ឋានឡើងវិញ

ការកាត់បន្ថយអត្រាការប្រាក់ និងអត្រាកម្ចីទិញផ្ទះនៅទីក្រុងប៉េកាំង រួមជាមួយការបង្កើនប្រសិទ្ធភាពគោលនយោបាយក្នុងទីក្រុងធំៗមួយចំនួនទៀតរបស់ចិន នឹងអាចផ្ដល់ទំនុកចិត្តកាន់តែប្រសើរឡើងដល់អ្នកទិញលំនៅដ្ឋាន និងស្ថិរភាពទីផ្សារអចលនទ្រព្យទាំងមូល ។

អាជ្ញាធរ​គ្រប់​គ្រង​លំនៅឋាន និងហិរញ្ញវត្ថុ​របស់​ក្រុង​ប៉េកាំង​បាន​ប្រកាសថា ​វិធានការ​ថ្មី​នេះ​រួម​បញ្ចូលទាំង​ការ​កាត់​បន្ថយ​អត្រា​បង់​រំលោះ​អប្បបរមា​សម្រាប់​អ្នក​ទិញលំនៅដ្ឋាន​លើក​ដំបូងពី ៣០ ភាគរយ​មកនៅ​ត្រឹម ​២០ ​ភាគរយ ។

ចំណែកសម្រាប់​អ្នក​ទិញ​លំនៅដ្ឋាន​ទី ២ អត្រាបង់រំលោះ​ត្រូវ​បាន​កែសម្រួល​ចុះ​មក​ត្រឹម ៣០ ភាគរយ​សម្រាប់​តំបន់​នៅ​ក្រៅ​ផ្លូវ​ក្រវ៉ាត់​ទី ៥ ​របស់​ទីក្រុង​ប៉េកាំង និង​ដល់ ៣៥ ភាគរយ​សម្រាប់​តំបន់​ក្នុងក្រុងប៉េកាំង ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនោះ អត្រាការប្រាក់កម្ចីទិញផ្ទះក៏ត្រូវបានកាត់បន្ថយផងដែរ ពោលត្រូវគិតតាមអត្រាការប្រាក់បឋមនៃប្រាក់កម្ចីគោល ដែលនេះសុទ្ធសឹងតែជាគោលនយោបាយអំណោយផលសម្រាប់អ្នកទិញលំនៅដ្ឋាន ។

ជាក់ស្ដែងបន្ទាប់ពីទីក្រុងប៉េកាំងបានបន្ធូរបន្ថយតម្រូវការទិញផ្ទះរួចហើយនោះ ទីក្រុងសៀងហៃ និងទីក្រុងក្វាងទុងនៃខេត្ត Shenzhen និងខេត្តក្វាងចូវ ក៏បានប្រកាសអនុវត្តគោលនយោបាយស្រដៀងគ្នានេះផងដែរ ៕

បកប្រែ ៖ ទីន