សង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងក្ដៅគគុក ខណៈមេដឹកនាំលោកខាងលិចអំពាវនាវឲ្យមានបទឈប់បាញ់

សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងមានសភាពក្ដៅគគុក ដោយភាគីអ៊ីស្រាអែលជាអ្នកបើកឆាកវាយប្រហារមុន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រតិបត្តិការមានឈ្មោះថា Rising Lion។

តាមដានជាមួយយើង៖ Million Times

រយៈពេល ៤ថ្ងៃមកនេះ អត្រាមរណភាពរបស់ប្រទេសទាំង២ បានបន្តកើនឡើងជាលំដាប់ និងមិនអាចកំណត់ចំនួនជាក់លាក់បានឡើយ ខណៈអ្នករងរបួស រួមទាំងសំណងអគារខូចខាត ក៏មានទំហំខ្ទង់រាប់សិបលានដុល្លារផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះ មេដឹកនាំមហាអំណាចលោកខាងលិចដូចជា ប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឲ្យមានការចរចា និងបទឈប់បាញ់បណ្ដោះអាសន្ន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី។

លោក Trump បានចាកចេញពីកិច្ចប្រជុំ G7 នៅប្រទេសកាណាដាទាំងមុនពេលកំណត់ ដើម្បីធ្វើដំណើរទៅទីក្រុងវ៉ាស៊ីងតោនវិញ ដើម្បីរៀបចំសំណើបទឈប់បាញ់ សម្រាប់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់។

ទោះជាយ៉ាងណា មកទល់ពេលនេះទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ សុទ្ធតែប្រកាន់ជំហររឹងមាំមិនចុះញ៉មរៀងៗខ្លួន ជាហេតុធ្វើឲ្យមានការសង្ស័យថា សង្គ្រាមមួយនេះទំនងមិនងាយបញ្ចប់ស្រួលៗឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Fox News