ក្រុមហ៊ុនអាកាសចរណ៍ Thai Smile បិទទ្វារអាជីវកម្ម ក្រោយរកស៊ីខាតឡុងចុងរយៈពេល ១០ឆ្នាំ

បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុរយៈពេល ១០ឆ្នាំកន្លងមក ទីបំផុតក្រុមហ៊ុន Thai Smile Airways ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកំពូល Thai Airways International បានសម្រេចប្រកាសរំសាយក្រុមហ៊ុនចោលទាំងស្រុងតែម្ដង។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន Thai Airways International បានឲ្យដឹងថា ដំណើរការផ្លូវច្បាប់រំលាយក្រុមហ៊ុន Thai Smile បានបញ្ចប់សព្វគ្រប់ជាមួយនាយកដ្ឋានអភិវឌ្ឍអាជីវកម្ម (DBD) ស្ថិតក្រោមក្រសួងពាណិជ្ជកម្មហើយ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Thai Smile Airways ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីជាផ្នែកយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន Thai Airways សម្រាប់ការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងជើងហោះហើរតម្លៃទាប។

ប៉ុន្តែរយៈពេល ១២ឆ្នាំមកនេះ Thai Smile Airways មិនដែលបានរកប្រាក់ចំណេញម្ដងណាឡើយ ពោលសរុបការខាតបង់មានប្រហែល ២១ពាន់លានបាត ខណៈក្រុមហ៊ុនមេ Thai Airways International ប្រកាសក្ដែងៗថា នឹងព្យាយាមដោះស្រាយបញ្ហាខាតបង់ ដែលក្រុមវិនិយោគិនបានជួបប្រទះ ក៏ដូចជារៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ TAT