លោក Wang Ning ស្ថាបនិកក្រុមហ៊ុន Pop Mart ដែលជាអ្នកផលិតតុក្កតាល្បី Labubu បានក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១០ នៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនរកចំណូលបានច្រើននឹកស្មានមិនដល់។
តាមដានជាមួយយើង៖
Million Times


គេហទំព័រ Forbes បានចុះផ្សាយថា ប្រធាន និងជា CEO ក្រុមហ៊ុន Pop Mart រូបនេះ បានឡើងងារជាកំពូលមហាសេដ្ឋីនៅចិនជាលើកដំបូង ដោយសារប្រជាប្រិយភាពរបស់តុក្កតា Labubu កំពុងរីកសុះសាយពាសពេញពិភពលោក។
កាលពីឆ្នាំទៅ ក្រុមហ៊ុន Pop Mart បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំច្រើនបំផុតមិនធ្លាប់មាន រហូតដល់ជាង ១០ពាន់លានយ៉ន់ ខណៈប្រាក់ចំណូលឆ្នាំនេះត្រូវបានព្យាករណ៍ថា នឹងមានលើសពី ២០ពាន់លានយ៉ន់ឯណោះ។

សូមជម្រាបដែរថា បច្ចុប្បន្នលោក Wang Ning មានទ្រព្យសម្បត្តិសរុបជិត ២៣ពាន់លានដុល្លារ និងជាកំពូលមហាសេដ្ឋីមានបំផុតទី១០ ប្រចាំប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ Forbes