រដ្ឋាភិបាលប្រេស៊ីលបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនាថា ពេលនេះប្រទេសវៀតណាមបានក្លាយជាដៃគូផ្លូវការ របស់អង្គការអន្តររដ្ឋាភិបាល BRICS ដែលកំពុងមានប្រជាប្រិយភាពខ្លាំងទូទាំងសកលលោក។
 Million Times
  Million Times 
សារព័ត៌មាន Reuters បានរាយការណ៍ថា បច្ចុប្បន្ន BRICS មានប្រទេសដៃគូផ្លូវការចំនួន១០ ហើយវៀតណាម គឺជាប្រទេសចុងក្រោយបំផុត ដែលទទួលបានឋានៈមួយនេះ ហើយប្រទេសនេះនឹងអាចចូលរួមនូវរាល់កិច្ចប្រជុំកំពូល BRICS រួមទាំងកិច្ចពិភាក្សាមួយចំនួនផ្សេងទៀត។
ក្រៅពីវៀតណាម ប្រទេសដៃគូផ្លូវការចំនួន០៩ ទៀតរបស់ក្រុម BRICS គឺមានដូចជា បេឡារុស្ស បូលីវី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។
គួរជម្រាបដែរថា ក្រុម BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយប្រទេសចំនួន០៤ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ក្រោយមកក៏មានប្រទេសអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី ឥណ្ឌូណេស៊ី អ៊ីរ៉ង់ និងអារ៉ាប់រួម ចូលរួមតាមក្រោយ ខណៈគោលបំណងនៃការបង្កើត BRICS គឺដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលរបស់មហាអំណាចលោកខាងលិច៕
អត្ថបទ៖ Luffy រូបភាព៖ AP




