ជាលើកដំបូងក្នុងឆាកជីវិត ស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋី Larry Ellison បានទម្លាក់តំណែងកំពូលអ្នកមាន Jeff Bezos និង Mark Zuckerberg ក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី២ លើពិភពលោក។


ទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោក Larry បានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតម្លៃហ៊ុនរបស់ក្រុមហ៊ុន Oracle កើនឡើងដល់ ១៣% ព្រោះតែភាពជោគជ័យរបស់ក្រុមហ៊ុននេះ រកស៊ីក្នុងវិស័យបច្ចេកវិទ្យា AI។
យោងតាមទិន្នន័យបញ្ចេញដោយ Forbes បានអះអាងថា ទ្រព្យសម្បត្តិរបស់លោក Larry Ellison មានសរុប ២៤២ពាន់លានដុល្លារ ខណៈមេធំ Facebook លោក Mark Zuckerberg មាន ២៣៩ពាន់លានដុល្លារ ស្របពេលស្ថាបនិក Amazon មហាសេដ្ឋី Jeff Bezos មានចំនួន ២២៨ពាន់លានដុល្លារ។
បច្ចុប្បន្ន លោក Larry Ellison គឺជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី២ បន្ទាប់ពីមិត្តភក្ដិរបស់លោក គឺលោក Elon Musk ដែលមានទ្រព្យសម្បត្តិ ៤០៧ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Fox Business