ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) បានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលនឹងប្រារព្ធធ្វើនៅប្រទេសកាណាដា នាសប្ដាហ៍ក្រោយឡើយ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មិនមែនជាសមាជិកនៃក្រុមប្រទេស G7 ប៉ុន្តែទទួលបានលិខិតអញ្ជើញចូលរួមកិច្ចប្រជុំពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ក្នុងនាមជាភ្ញៀវកិត្តិយស។
គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ MBS កម្រធ្វើព្រះរាជដំណើរទៅបរទេសខ្លាំងណាស់ ពោលទ្រង់ក៏ធ្លាប់បដិសេធលិខិតអញ្ជើញរបស់ G7 នៅប្រទេសអ៊ីតាលីកាលពីឆ្នាំទៅផងដែរ និងបានពន្យារពេលបំពេញទស្សនកិច្ចទៅប្រទេសជប៉ុនថែមទៀត ដោយសារពេលនោះព្រះបិតាទ្រង់ ស្ដេច King Salman មានបញ្ហាសុខភាព៕
អត្ថបទ៖ Luffy រូបភាព៖ SPA