ផែនការសាងសង់អគារ Trump Tower នៅប្រទេសវៀតណាម ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ និងមានកម្ពស់យ៉ាងតិច ៦០ជាន់ ទំនងចាប់ផ្ដើមបើកការដ្ឋានសាងសង់នាឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តាមដានជាមួយយើង៖
Million Times


គម្រោងមួយនេះ កំពុងស្ថិតក្នុងការសិក្សានៅឡើយ ហើយវានឹងក្លាយជាការបណ្ដាក់ទុនធំបំផុតទី២ របស់ក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាម បន្ទាប់ពីចាយលុយ ១,៥ពាន់លានដុល្លារ សាងសង់ទីលានវាយកូនហ្គោលមួយកន្លែង។
គួរជម្រាបដែរថា ផែនការសាងសង់អគារ Trump Tower នេះ បានបែកធ្លាយអំឡុងពេលកូនប្រុសប្រធានាធិបតី Donald Trump គឺលោក Eric Trump បំពេញទស្សនកិច្ចនៅវៀតណាមកាលពីសប្ដាហ៍មុន។

បើតាមការឲ្យដឹងពីអាជ្ញាធរវៀតណាម អគារ Trump Tower នេះ នឹងលេចរូបរាងនៅសង្កាត់ Thu Thiem ដែលជាតំបន់កំពុងអភិវឌ្ឍន៍នៅទីក្រុងហូជីមិញ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីប្រចាំទីក្រុង៕
អត្ថបទ៖ Luffy រូបភាព៖ New York Post