ទីភ្នាក់ងារព័ត៌មាន NPR ប្ដឹងរដ្ឋបាលលោក Trump ជុំវិញការកាត់ផ្ដាច់មូលនិធិប្រព័ន្ធផ្សព្វផ្សាយ

កាលពីថ្ងៃទី២៧ ខែឧសភា ទីភ្នាក់ងារព័ត៌មាន NPR រួមទាំងស្ថានីយវិទ្យុសាធារណៈចំនួន៣ នៅក្នុងរដ្ឋ Colorado បានដាក់ពាក្យប្ដឹងរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ពាក់ព័ន្ធនឹងបទបញ្ជាប្រតិបត្តិ ជុំវិញការកាត់ផ្ដាច់ជំនួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

តាមដានជាមួយយើង៖ Million Times

នាយកប្រតិបត្តិរបស់ NPR លោកស្រី Katherine Maher បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បទបញ្ជាប្រតិបត្តិនោះត្រូវបានធ្វើឡើង ដើម្បីដាក់ពិន័យលើ NPR រួមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ដែលប្រធានាធិបតីមិនពេញចិត្ត។

CEO រូបនេះបានសង្កត់ធ្ងន់ទៀតថា ទង្វើមួយនេះប្រៀបដូចជាការសងសឹក និងការរើសអើងចំពោះការបញ្ចេញទស្សនៈផ្ទុយគ្នា ហើយវារឹតតែខុសធ្ងន់ ដោយសារវាល្មើសនឹងវិសោធនកម្មលើកទីមួយ។

គួរជម្រាបដែរថា ប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាប្រតិបត្តិឲ្យបញ្ឈប់ការផ្ដល់ជំនួយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗជាច្រើន ក្រោមហេតុផលថា ពួកគេមិនបានបម្រើផលប្រយោជន៍សម្រាប់អាមេរិក ហើយយកថវិកាទាំងនោះ ទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ AFP