Elon Musk កើបលុយជាង ១៧០ពាន់លានដុល្លារ បើទោះជាតម្លៃហ៊ុន Tesla ធ្លាក់ថ្លៃ ២០%

ចាប់តាំងពីបង្ហាញការគាំទ្រចំពោះលោក Donald Trump កាលពីខែកក្កដា ឆ្នាំ២០២៤ មហាសេដ្ឋី Elon Musk ទទួលបានផលប្រយោជន៍ជាច្រើន តួយ៉ាងទ្រព្យសម្បត្តិរបស់លោកមានកំណើនរហូតដល់ ៤១៩ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes។

តាមដានជាមួយយើង៖ Million Times

Forbes អះអាងថា តម្លៃហ៊ុនរបស់ Tesla បានធ្លាក់ចុះដល់ ២០% ចាប់តាំងពីលោក Trump ក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ប៉ុន្តែបើគិតតាំងពីខែកក្កដា ឆ្នាំ២០២៤ តម្លៃហ៊ុន Tesla នៅតែមានកំណើន ៣៥% ដែលធ្វើឲ្យ Elon Musk កើបលុយបានប្រហែល ១៧០ពាន់លានដុល្លារ។

សូមជម្រាបដែរថា មហាសេដ្ឋីមានបំផុតលើពិភពលោករូបនេះ បានបង្ហាញការគាំទ្រខ្លាំងចំពោះលោក Donald Trump ដោយបរិច្ចាគទឹកប្រាក់ជាង ២៩០លានដុល្លារ សម្រាប់យុទ្ធនាការឃោសនារកសន្លឹកឆ្នោត ហើយបច្ចុប្បន្នលោកគឺជាបុគ្គលិកពិសេស របស់រដ្ឋបាលប្រធានាធិបតីអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ Politico