កាលពីថ្ងៃទី០៨ ខែឧសភា កាឌីណាល់ Robert Prevost ត្រូវបានជ្រើសរើសឲ្យក្លាយជាសម្ដេចប៉ាបថ្មី សម្រាប់ដឹកនាំវិហារកាតូលិក ហើយលោកគឺជាជនជាតិអាមេរិកដំបូង ដែលត្រូវបានតែងតាំងជាអ្នកដឹកនាំសាសនាគ្រិស្ត ដែលមានសមាជិក ១,៤ពាន់លាននាក់។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក Prevost ត្រូវបានជ្រើសរើសដោយកាឌីណាល់ចំនួន ១៣៣រូប សម្រាប់ការស្នងតំណែងពីសម្ដេចប៉ាបហ្វ្រង់ស៊ីស ដែលបានចូលទិវង្គតកាលពីខែមុន។ សម្ដេចប៉ាបថ្មីទទួលបានព្រះនាមថា សម្ដេចឡេអូ ទី១៤។
សម្ដេចប៉ាបឡេអូ ទី១៤ មានព្រះជន្ម ៦៩ឆ្នាំ ដែលមានដើមកំណើតនៅទីក្រុង Chicago តែបានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តនៅប្រទេសប៉េរូ រហូតដល់ទទួលបានសញ្ជាតិ២ គឺអាមេរិក និងប៉េរូ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters