សហរដ្ឋអាមេរិក នឹងរៀបចំក្បួនដង្ហែរយោធាដ៏ធំមួយនៅថ្ងៃទី១៤ ខែមិថុនា នៅទីក្រុងវ៉ាស៊ីងតោន ដើម្បីប្រារព្ធខួបនៃការបង្កើតកងទ័ពអាមេរិករយៈពេល ២៥០ឆ្នាំ ហើយវាក៏ត្រូវជាថ្ងៃកំណើតរបស់ប្រធានាធិបតី Donald Trump ឈានចូលដល់វ័យ ៧៩ឆ្នាំផងដែរ។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ក្រៅពីក្បួនយោធាដ៏ខ្លាំងក្លា ក៏នឹងមានការបាញ់កាំជ្រួច និងកម្មវិធីកម្សាន្តនានានៅផ្សារទំនើប Nation Mall ដែលស្ថិតនៅក្បែរសេតវិមាន ដើម្បីសាទរខួបកំណើតមេដឹកនាំអាមេរិកផងដែរ។
គួរជម្រាបដែរថា វានឹងក្លាយជាការរៀបចំក្បួនយោធានៅទីក្រុងវ៉ាស៊ីងតោនលើកដំបូងក្នុងរយៈពេល ៣៤ឆ្នាំ ពោលអាមេរិកដង្ហែរក្បួនយោធានៅទីក្រុងវ៉ាស៊ីងតោនចុងក្រោយបំផុតក្នុងឆ្នាំ១៩៩១ ដើម្បីអបអរការបញ្ចប់សង្គ្រាមឈូងសមុទ្រ រវាងប្រទេសអ៊ីរ៉ាក់ ជាមួយក្រុមប្រទេសចំនួន៤២ ដឹកនាំដោយសហរដ្ឋអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ WashingtonPost