សមាជិក BRICS ២ប្រទេស ព្រមព្រៀងគ្រវាត់ចោលប្រាក់ដុល្លារ សម្រាប់ការធ្វើពាណិជ្ជកម្ម

សមាជិកនៃក្រុមប្រទេស BRICS គឺឥណ្ឌា និងឥណ្ឌូណេស៊ី បានព្រមព្រៀងជាផ្លូវការក្នុងការបោះបង់ប្រាក់ដុល្លារអាមេរិក ជាមធ្យោបាយធ្វើពាណិជ្ជកម្មទ្វេភាគី ជំនួសដោយរូបិយវត្ថុក្នុងស្រុកវិញ បន្ទាប់ពីមានការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រី Narendra Modi និងប្រធានាធិបតី Prabowo Subianto។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Watcher បានចុះផ្សាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសទាំង២ ក្នុងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ជំនួសប្រាក់ដុល្លារសម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិ បានសម្រេចជាផ្លូវការ បើទោះជាកន្លងមកប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់គំរាមទារពន្ធ ១០០% ចំពោះប្រទេសណា ដែលហ៊ានបោះបង់ប្រាក់ដុល្លារអាមេរិកសម្រាប់ធ្វើពាណិជ្ជកម្មឆ្លងដែនក្ដី។

ប្រទេសឥណ្ឌូណេស៊ី មានបំណងផ្សព្វផ្សាយពីរូបិយវត្ថុរបស់ខ្លួនឲ្យកាន់តែខ្លាំង លើឆាកពាណិជ្ជកម្មអន្តរជាតិ ស្របពេលឥណ្ឌាឯកភាពលើសំណើរបស់បងធំអាស៊ាន សម្រាប់គោលនយោបាយសេដ្ឋកិច្ចថ្មីមួយនេះ។

សូមជម្រាបដែរថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន មានបំណងធ្វើសមាហរណកម្មហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់ពាណិជ្ជកម្មជារូបិយប័ណ្ណជាតិ ដើម្បីពង្រឹង GPD របស់ពួកគេ ជាជាងពឹងផ្អែកលើរូបិយប័ណ្ណបរទេស៕

អត្ថបទ៖ Luffy រូបភាព៖ TradeFloc