តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានអនុម័តដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានដកហូតអំណាចប្រធានាធិបតីកាលពីប៉ុន្មានសប្តាហ៍មុនជុំវិញ ប្រើប្រាស់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរដែលធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ។
នេះជាលើកទីមួយហើយដែលប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់អំណាចត្រូវប្រឈមមុខនឹងដីកាចាប់ខ្លួន អនុម័តដោយតុលាការ។
សភារបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់លោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ។ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា តុលាការក្រុងសេអ៊ូលខាងលិចបានផ្តល់ដីកាសម្រាប់លោក Yoon ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភអំណាច និងរៀបចំការបះបោរ បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ធ្នូ។
យោងតាមការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានឱ្យដឹងថា ដីកាចាប់ខ្លួននេះត្រូវបានចេញបន្ទាប់ពីលោក Yoon អតីតព្រះរាជអាជ្ញាបានបដិសេធមិនឆ្លើយការកោះហៅចំនួន៣ ដោយអ្នកស៊ើបអង្កេតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលស្នើសុំកិច្ចសហប្រតិបត្តិការរបស់លោក។
CIO បាននិយាយថា ដីកាចាប់ខ្លួនជាធម្មតាត្រូវតែអនុវត្តក្នុងរយៈពេលប្រាំពីរថ្ងៃ ប៉ុន្តែអាចបន្តពេលវលេា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters