តើកំពូលមហាសេដ្ឋីណាខ្លះ មានកំណើនទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងឆ្នាំនេះ?

រយៈពេលជិតមួយឆ្នាំមកនេះ មហាសេដ្ឋីពិភពលោកមានសំងំកើបលុយច្រើនសន្ធឹក ដោយក្នុងនោះទីភ្នាក់ងារសារព័ត៌មាន Bloomberg បានសម្រិតសម្រាំងបុគ្គលចំនួន ១០រូប ដែលមានកំណើនទ្រព្យសម្បត្តិច្រើនបំផុត។

តាមដានជាមួយយើង៖ Million Times

មហាសេដ្ឋីដែលកើបលុយបានច្រើនជាងគេ គឺមេធំក្រុមហ៊ុន Tesla លោក Elon Musk ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg។

សារព័ត៌មាននិយាយពីមនុស្សកំពូលលុយ Bloomberg បានអះអាងថា សរុបទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ១០រូប ដែលកើបលុយច្រើនជាងគេក្នុងឆ្នាំ២០២៤ គឺមានទំហំដល់ទៅ ៥៨៥ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកំពូលមហាសេដ្ឋី ១០រូប ដែលមានកំណើនទ្រព្យសម្បត្តិច្រើនបំផុត គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា៖

ឈ្មោះកំណើនទ្រព្យសម្បត្តិ (ពាន់លានដុល្លារ)ទ្រព្យសម្បត្តិសរុប (ពាន់លានដុល្លារ)ប្រភពចំណូល
Elon Musk119348Tesla, SpaceX
Larry Ellison83,2206Oracle, Tesla
Jensen Huang79,9124Nvidia
Mark Zuckerberg70198Meta Platforms
Jeff Bezos41,7219Amazon
Michael Dell40,8119Dell Technologies
Jim Walton40,1113Walmart
Alice Walton39,5110Walmart
Rob Walton39110Walmart
Thomas Peterffy31,757,4Interactive Brokers 

អត្ថបទ៖ Luffy រូបភាព៖ Bloomberg