ប៉ូលិសទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់អាមេរិក (CIA) ត្រូវបានឃាត់ខ្លួននៅប្រទេសកម្ពុជា ពីបទទម្លាយព័ត៌មានសម្ងាត់ដ៏រសើប ទាក់ទងនឹងផែនការយោធាអ៊ីស្រាអែល វាយប្រហារលើប្រទេសអ៊ីរ៉ង់។


សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប៉ូលិស CIA ដែលមានឈ្មោះ Asif W. Rahman ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ៍ ទី១២ ខែវិច្ឆិកា ហើយក្រោយមកត្រូវបានបញ្ជូនទៅតំបន់ Guam ជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងបញ្ជូនព័ត៌មានការពារជាតិ។
ប្រភពពីទីភ្នាក់ងារសារព័ត៌មានបរទេសអះអាងទៀតថា លោក Asif បានលាក់ទុកនូវឯកសារសម្ងាត់ជាច្រើន អំឡុងពេលលោកស្នាក់នៅទីក្រុងភ្នំពេញ កាលពីខែតុលា និងត្រូវបានសង្ស័យថា បានចែករំលែកឯកសារទាំងនោះ ទៅកាន់បុគ្គលផ្សេងទៀត។
ឯកសារសម្ងាត់ទាំងនោះរួមមាន រូបភាពពីផ្កាយរណប ដែលបានបង្ហាញកាលពីខែមុននៅលើប៉ុស្តិ៍ Telegram មួយ ដោយបង្ហាញពីយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅចំពោះមុខការវាយបកលើបណ្ណសាររបស់ខ្លួន។
ជុំវិញបញ្ហាមួយនេះ តុលាការ Grand Jury នៃសហរដ្ឋអាមេរិក បានចោទប្រកាន់លោក Rahman ពីបទបំពានច្បាប់ចារកម្ម ដែលប្រឈមនឹងការជាប់ពន្ធនាគារ ដល់មួយជីវិត ឬអាចឈានដល់ការកាត់ទោសប្រហារជីវិត បើសិនជាបទល្មើសនោះ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
អត្ថបទ៖ Luffy រូបភាព៖ AP