មហាសេដ្ឋី ដូណាល់ ត្រាំ បានបង្ហាញមុខនៅក្នុងបញ្ជីកំពូលអ្នកមានបំផុតលើលោក ៥០០រូបសារជាថ្មី បន្ទាប់ពីរបូតតំណែងមួយនេះអស់រយៈពេលជិត ៣ខែ ពោលគឺតាំងពីថ្ងៃទី០៦ ខែសីហាមកម៉្លេះ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោកត្រាំ បានកើនឡើងដល់ចំនួន ៦,៥ពាន់លានដុល្លារ កាលពីថ្ងៃទី២២ ខែតុលា បណ្ដាលឲ្យលោកជាប់នៅលេខរៀងទី ៤៨១ ក្នុងចំណោមកំពូលមហាសេដ្ឋី ៥០០រូបលើពិភពលោក។
កំណើនទ្រព្យសម្បត្តិដ៏ច្រើន របស់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ គឺកើតឡើងបន្ទាប់ពីតម្លៃភាគហ៊ុន នៃក្រុមហ៊ុន Trump Media & Technology Group Corp របស់លោក បានកើនឡើងជិត ៣ដង ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនប្រមាណ ៤ពាន់លានដុល្លារបន្ថែម៕
អត្ថបទ៖ Luffy រូបភាព៖ CNN