មាស គឺជារូបិយប័ណ្ណមានតម្លៃថ្លៃបំផុត និងមានស្ថិរភាពល្អបំផុត បើធៀបនឹងរូបិយវត្ថុផ្សេងៗ ក្នុងកាលៈទេសៈដែលប្រទេសមានវិបត្តិសេដ្ឋកិច្ច និងកាលកលិយុគ មិនអាចស្មានដឹងជាមុន។
តាមដានជាមួយយើង៖
Million Times

ដូច្នេះហើយទើបមហាអំណាចធំៗលើពិភពលោក តែងតែសន្សំមាសទុក និងប្រើប្រាស់វាជាទុនបម្រុងជាតិ ជាជាងក្រដាសសាច់ប្រាក់។
តទៅនេះគឺជាប្រទេសទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើលោក គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍បញ្ចេញដោយក្រុមប្រឹក្សាមាសពិភពលោក៖
| ប្រទេស | ទុនបម្រុងមាសគិតជាតោន |
| ១/ សហរដ្ឋអាមេរិក | ៨ ១៣៣,៤៦ |
| ២/ អាល្លឺម៉ង់ | ៣ ៣៥១,៥៣ |
| ៣/ អ៊ីតាលី | ២ ៤៥១,៨៤ |
| ៤/ បារាំង | ២ ៤៣៦,៩៧ |
| 5/ រុស្ស៊ី | ២ ៣៣៥,៨៥ |
| ៦/ ចិន | ២ ២៦៤,៣២ |
| ៧/ ជប៉ុន | ៨៤៥,៩៧ |
| ៨/ ឥណ្ឌា | ៨៤០,៧៦ |
| ៩/ ហូឡង់ | ៦១២,៤៥ |
| ១០/ តួកគី | ៥៨៤,៩៣ |
អត្ថបទ៖ Luffy រូបភាព៖ Fortune




