សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា​២​រូប ​សុទ្ធ​តែ​ពហុ​ជំនាញ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​អាជីវកម្ម​នៅ​កម្ពុជា សុទ្ធ​តែ​ដឹក​នាំ​ដោយ​ធនធាន​វ័យ​ក្មេង​ទាំង​អស់ ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

តាមដានជាមួយយើង៖ Million Times

​ជាក់​ស្ដែង​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ​មាន​នារី​វ័យ​ក្មេង​ម្នាក់​គឺ​អ្នក​នាង ​ឃឹម មុនីរតន៏ ​ដែល​ទើប​មាន​វ័យ​២៧​ឆ្នាំ​ប៉ុណ្ណោះ។ ​នាង​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក ឃឹម ហ្វីណង់ ​អភិបាល​ខេត្ត​សៀមរាប។ ​មាន​ទាំង​រូប​សម្រស់ ចំណេះដឹង និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ​អ្នក​នាង ​ឃឹម មុនីរតន៏ ជា​អគ្គនាយិការ​នៃ​ក្រុមហ៊ុន Innotality ដែល​ផ្ដោត​លើ​វិស័យ​បដិសណ្ឋារកិច្ច មាន​តាំង​ពី​សណ្ឋាគារ​ប្រណិត ភោជនីយដ្ឋាន​ជា​ដើម។ អ្នកនាង មុនីរតន៏​នេះ​ដែរ ​បាន​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​អាយុ​១២​ឆ្នាំ ចូល​រៀន​នៅ​សាលា Princess Helena College ​មុន​បន្ដ​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ Manchester ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ឯកទេស​ទីផ្សារ។

​ងាក​ទៅ​មើល​បុរស​សង្ហារ​រូប​នេះ​វិញ​គឺ​លោក នីកូឡា ចាន់ណារឹទ្ធ ​ដែល​កើត​នៅប្រទេស​បារាំង​វិញ​ក៏​មាន​ជំនួញ​ក្នុង​ដៃ​ច្រើន​ផង​ដែរ។ កូន​កាត់​រូប​នេះ គឺ​ជា​អ្នក​នាំ Brand Chatime ​មក​កម្ពុជា។ លោក ចាន់ណារិទ្ធ ​បាន​ទិញ Franchise ​នេះ​មក​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ​ហើយ​បច្ចុប្បន្ន​ក៏​បាន​បើក​សាខា​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។ បុរស​រូប​សង្ហារវ័យ​២៧​ឆ្នាំ​ខាង​លើ​ក៏​ជា​ម្ចាស់​ស្ទូឌីយ៉ូ Sankiri ​ដែល​ទទួល​ផលិត​វីដេអូ ​និង​មាតិកា​ផ្សេង​ផង​ដែរ។ ​