គូស្វាមីកូនសេដ្ឋីស្រុកខ្មែរ១គូនេះ តែងស្ថិតក្នុងក្រសែភ្នែកមហាជនជានិច្ច

ប្រហែល​ជា ២​ឆ្នាំ​មុន មហាជន​ពិតជា​នៅ​ចាំ​ពី​ទិដ្ឋភាព​មង្គលការ​ចៅ​ស្រី​ឯកឧត្ដម ជា សុផារ៉ា និង​កូនប្រុស​សេដ្ឋី លាង ម៉េង ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ដែល​ស្អាត ប្រណីត​គ្មាន​ពីរ​នៅ​ស្រុក​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

គូស្នេហ៍​ទាំង ២ នៅតែ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​មហាជន​ដែល​តែងតែ​តាមដាន​ពី​ជីវិត​សេដ្ឋី​ៗ និង​អភិជន​ក្នុង​ប្រទេស​នោះ ពិតជា​ចង់​ដឹង​ចង់​ឃើញ​ពី​រូបភាព ឬ​សកម្មភាព​ថ្មី​ៗ​នៃ​កូន​ប្រុស​អ្នក​ឧកញ៉ា លាង ម៉េង គឺ​ទាយាទ​វាល់​លាន អ៊ឹង ឬទ្ធី និង​ភរិយា ផន សុផានីសា។

លោក អ៊ឹង ឬទ្ធី និង ផន សុផានីសា គឺ​ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម និង​ស្រស់​ស្អាត រម្យទម​សម​គ្នា​គ្មាន​ចន្លោះ។ ស្ថិត​ក្នុង​ត្រកូល​អភិជន និង​មន្ត្រី​ច្រើន​ជំនាន់ នីសា និង ឬទ្ធី មិន​ខុស​ពី​កូន​អ្នក​មាន​ៗ​ដទៃ​ទៀត​ឡើយ ឲ្យ​តែ​ទំនេរ​គឺ​ទៅ​កម្សាន្ត​ក្រៅ​ប្រទេស​នា​កន្លែង​ស្អាត​ៗ ឬ​ចូលរួម​ទស្សនា​កម្មវិធី​លក្ខណៈ​អន្តរជាតិ​ដូចជា​ប្រណាំង​ឡាន F1 World Cup ជាដើម។

ប្ដី​ប្រពន្ធ​ស្រគត់ស្រគំ​គូ​នេះ ឧស្សាហ៍​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ផ្សេង​ៗ​របស់​លំដាប់​សេដ្ឋី​ដូច​គ្នា​មិន​ថា​មង្គលការ ខួប​កំណើត​ឡើយ ហើយ​តែងតែ​រួសរាយ​ដល់​អ្នក​ដែល​សុំ​ថត​រូប​ជាមួយ​គ្រប់​គ្នា​ព្រម​ទាំង​មិន​បង្ហាញ​ឫកពា​បញ្ជាក់​ពី​ភាព​រើសអើង​អ្នក​ដទៃ​ឡើយ។

អ្នក​នាង នីសា និង​ស្វាមី​មិន​ត្រឹម​តែ​សុភាព​នៅ​ខាង​ក្រៅ​ឡើយ នៅ​ក្នុង​បណ្ដាញ​សង្គម​វិញ ក៏​មិន​ចេះ​អួត​សំញែង​សម្ភារៈ​និយាយ​ដែរ គឺ​ភាគច្រើន​បង្ហោះ​តែ​សកម្មភាព​ពេល​ដើរលេង និង​ចូល​រួម​កម្មវិធី​ខ្លះ​ៗ​នៃ​សាច់សាលោហិត។ គ្មាន​ឡើយ​អួត​កាបូប ឡាន​ស៊េរី​ទំនើប ឬ​មាស​ពេជ្រ ភាគច្រើន​ចំណងជើង​នៃ​រូប​ដែល​កូន​ប្រសា​ស្រី​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ​និយាយ​តែ​ភាព​ផ្អែមល្ហែម​នៃ​ជីវិត​គូ​តែ​ប៉ុណ្ណោះ។

រយៈពេលជាង ២ ឆ្នាំនៃ​ជីវិតមង្គលការ​ ដ៏​មាន​សុភមង្គល ប្ដី​ប្រពន្ធ​គូនេះ​មិន​ទាន់​មាន​កូន​បន្ត​វេន​ឡើយ ដោយ​ចៅ​ស្រី​​ឯកឧត្ដម ជា សុផារ៉ា និង​កូន​ប្រុស​អ្នក​ឧកញ៉ា លាង ម៉េង បន្ត​សោយសុខ​ និង​ផ្អែមល្ហែម​ឲ្យ​យូរ​សិន។

គួរ​បញ្ជាក់​ថា​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២២ មង្គលការ​អ្នក​ទាំង ២ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កម្មវិធី​ល្អ​ឥត​ខ្ចោះ​ទាំង​ឋានៈ​ការ​រៀបចំ និង​ទទួល​បដិសណ្ឋារកិច្ច និង​សម្លៀកបំពាក់។ មិន​ត្រឹម​ថ្ងៃ​មង្គលការ​ឡើយ​សូម្បី​តែ​កម្មវិធី Proposal និង Pre-Wedding ក៏​ចេញ​មក​លក្ខណៈ​សម​ឥត​ទាស់​ទាំង​ផ្កា ទី​កន្លែង ពិសេស​ស្នេហា​ដែល​មិន​ត្រឹម​ក្រុម​គ្រួសារ​ទាំង​សងខាង​ទទួល​ស្គាល់​ពេញ​ចិត្ត​ឡើយ សូម្បី​តែ​អ្នក​លេង​បណ្ដាញ​សង្គម​ក៏​ដូចគ្នា៕