សមាគមឧកញ៉ាកម្ពុជា៖ លោក លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់នោះទេ

សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ថាជាចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា សម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ព្រមទាំងទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្មនេះ។

សមាគមឧកញ៉ាកម្ពុជា អះអាងថា លោក លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់នោះទេ។ សមាគមឧកញ៉ាកម្ពុជា មើលឃើញថា ជាច្រើនទសវត្សរ៍មកហើយ លោក លី យ៉ុងផាត់ និងក្រុមហ៊ុន LYP Group ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ សមាគមឧកញ៉ាកម្ពុជា