ខួបកំណើតមហាសេដ្ឋីស្រុកខ្មែរ គិត ម៉េង ភរិយា និងកូនជូនកាដូរខួបកំណើតនាឡិកាដៃតម្លៃខ្ពស់កប់ពពក

នៅ​ស្រុក​ខ្មែរ​នរណា​ក៏​ដឹង​ថា អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជា​មហាសេដ្ឋី​ប្រចាំ​ប្រទេស។ អ្នក​ឧកញ៉ា គិត ម៉េង មាន​ក្រុមហ៊ុន​ជាច្រើន​​​កាន់កាប់ក្នុង​ដៃ ហើយ​សុទ្ធ​សឹង​ជា​ជំនួញ​ធំ​ៗ​ទាំងអស់។

តាមដានជាមួយយើង៖ Million Times

កាល​ពី​ថ្ងៃ ១ ខែ​កញ្ញា ឆ្នាំ ២០២៤ កន្លង​ទៅ អ្នក​ឧកញ៉ា​លំដាប់​កំពូល​រូប​នេះ​បាន​ប្រារព្ធ​ខួប​កំណើត​វ័យ ៥៦ ឆ្នាំ​នៅ​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​តែម្ដង ​​ស្ថិត​នៅ​ជិត​ស្តុប​ចំការ​មន ជាប់​នឹង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ។ កម្មវិធី​ខួប​កំណើត​​សេដ្ឋី គិត ម៉េង ត្រូវ​បាន​រៀបចំ​ឡើង​ជា​លក្ខណៈ​គ្រួសារ មាន​តែ​សាច់ញាតិ មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជា​លំដាប់​អភិជន​ដូចគ្នា និង​ក្រុមការងារ​ជំនិត​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម។

ក្នុង​កម្មវិធី​ដ៏​ឱឡារិក​សេដ្ឋីនី ម៉ៅ ចំណាន និង​កូន​ៗ​ប្រុស​ស្រី​ទាំង ៤ រូប​ក៏​បាន​រៀបចំ​នំ​ខេក​ជាច្រើន កាត​ជូនពរ និង​កាដូរ​យ៉ាង​ភ្ញាក់ផ្អើល​ដល់​ឪពុក ព្រម​ទាំង​ស្វាមី។ កាដូរ​ដែល​គ្រួសារ​ជាទី​ស្រលាញ់​រៀបចំ​អ្នក​ឧកញ៉ា គិត ម៉េង គឺ​ជា​លំដាប់​សម្ភារៈ​សេដ្ឋី​ៗ​នោះ​តែ​ម្ដង​ប្រេន Jaeger-LeCoultre គឺ​នាឡិកា Jaeger-LeCoultre – 6053406 Duomètre Sphérotourbillon Bleu ជា​ម៉ូដែល​មាន​កំណត់ ដែល​ធ្វើ​ឡើង​ពី​មាស​ស​ទំហំ ៤២ មិល្លីម៉ែត្រ ហើយ​កញ្ចក់​រចនា​ឡើង​ពី​ត្បូង​កណ្ដៀង ព្រម​ទាំង​ដាំ​ពេជ្រ​ជាច្រើន​គ្រាប់។

នាឡិកា Jaeger-LeCoultre – 6053406 Duomètre Sphérotourbillon Bleu មាន​ចន្លោះ​ពី ៤០០ ០០០ ម៉ឺន​ដុល្លារ​ទៅ​ដល់​ជាង ៨៥៥ ០០០ ដុល្លារ៕

រូបភាព៖ The ring wedding cambodia