សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់សមាជិករបស់ខ្លួន រួមទាំងជនរួមជាតិ ចូលរួមបរិច្ចាគក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់សមាជិករបស់ខ្លួន រួមទាំងជនរួមជាតិ ទាំងក្នុងស្រុក និងក្រៅស្រុក និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសទាំងអស់ មេត្តាចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

តាមរយៈសេចក្តីអំពាវនាវរបស់ខ្លួន បានគូសបញ្ជាក់ថា ដើម្បីបង្ហាញនូវឆន្ទៈ និងស្មារតីរួបរួមជាតិតែមួយ សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមអំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជនរួមជាតិទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសទាំងអស់ មេត្តាចូលរួម បរិច្ចាគវិភាគទានឱ្យបានច្រើនផុលផុសតាមការស្ម័គ្រចិត្ត ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សូមអានលិខិតអំពាវនាវខាងក្រោម៖

តាមដានជាមួយយើង៖ Million Times