ឈុត Dior ពណ៌សរបស់ថៅកែ​ស្រាបៀ​ហ្គ្រីត​អ្នកឧកញ៉ា សុខ សុភាព ក្នុងថ្ងៃសម្ពោធផលិតផលថ្មី

អគ្គ​នាយិកា​ក្រុមហ៊ុន​ឆេមពាន គ្រុប គឺ​អ្នកឧកញ៉ា សុខ សុភាព ថ្មី​ៗ​នេះ​ទើប​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន និង​បាន​ជ្រើស​សម្លៀកបំពាក់​យ៉ាង​ប្រណីត ហើយ​ក៏​ជា​ម៉ាក​កម្រ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា សុខ សុភាព បាន​ចូលរួម​បង្ហាញ​ផលិតផល​ថ្មី​នៃ​ក្រុមហ៊ុន​ឆេមពាន គ្រុប ដោយ​បាន​ស្លៀក​សម្លៀកបំពាក់​ម៉ាក Dior ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ ក្នុង​នោះ​ដែល CEO ស្រី​វ័យក្មេង​បាន​ដើរ​ទស្សនា​ខ្សែ​សង្វាក់​ផលិតកម្មនៃផលិតផលរសជាតិ ហ្គ្រីតឡាយ៍ នៅរោងចក្រ អ៊ីនធឺ-ម៉ាតទ្រីដ បេវើរីជ របស់​ក្រុមហ៊ុន ឆេមពាន គ្រុប។

របៀប​ក្នុង​ការ​ជ្រើសរើស​ឈុត​ស​អាវ​ក្រៅ និង​សំពត់ Dior របស់​​អ្នកឧកញ៉ា សុខ សុភាព ពិតជា​មាន​រស​និយម​ខ្ពស់​ខ្លាំង​ណាស់ ដោយ​មាន​បន្ថែម​អាវ​ពី​ខាង​ក្នុង​មួយ​ជាន់​ទៀត។

សម្រាប់​ឈុត Dior ពណ៌​សរបស់ថៅកែ​ស្រាបៀ​ហ្គ្រីត​អ្នកឧកញ៉ា សុខ សុភាព តម្លៃ​អាវ និង​សំពត់​បែងចែក​ដាច់​ពី​គ្នា។ ពោល​អាវ Dior Fitted Jacket Ecru Millefiori មាន​តម្លៃ ៥ ៤០០ ដុល្លារ និង​សំពត់ Dior Mid-Length Flared Skirt Ecru Millefiori ៤ ៤០០ ដុល្លារ។

ចំណែក​គ្រឿង​អលង្ការ​វិញ ​អ្នកឧកញ៉ា សុខ សុភាព ពាក់​ចិញ្ចៀន និង​ក្រវិល​ពេជ្រ ដើម្បី​ឲ្យ​ស៊ី​គ្នា​ជាមួយ​នឹង​ឈុត​ Dior។ គួរ​បញ្ជាក់​ថា​ គឺ​អ្នកឧកញ៉ា សុខ សុភាព ថ្មី​ៗ​នេះ​ទើប​បង្ហាញ​វត្តមាន​ក្នុង​ទើប​តែ​ឡើង​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​កាលពី​ចុង​ខែ​កុម្ភៈ​កន្លេង​ទៅ​ថ្មី​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ GREET Beer