លោកស្រី អ៊ឹមផាន វណ្ណឌី ថ្មីៗនេះបានបើកដំណើរការហាងមាស ជាងបាក់វណ្ណហុង សាខាបាក់ទូក ដ៏ធំ និងមានការរចនាអស្ចារ្យ មើលតែពីក្រៅក៏ដឹងថាការចំណាយមិនធម្មតាដែរ។

នាថ្ងៃពិសេសនោះ លោកស្រី អ៊ឹមផាន វណ្ណឌី បានរៀបចំខ្លួនបែបសមសួន ថ្លៃថ្នូរ តែសាមញ្ញៗជាមួយអាវប៉ាក់ស និងផាមួងពណ៌បៃតងចាស់។ បើទោះជាថៅកែហាងគ្រឿងអលង្ការយ៉ាងណាក៏ដោយ តែលោកស្រី មិនបានលេងខ្លួនជាមួយគ្រឿងពេជ្រស្អេកស្កះឡើយ។
ត្រឹមក្រវិលចម្រុះពណ៌ ចិញ្ចៀនវែន ១ វង់ និងកន្លាស់អាវមានត្បូងចាំងចែង ធ្វើឲ្យអគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការ រូបនេះស្រស់ស្អាត និងស្រទន់ គួរឲ្យចាប់អារម្មណ៍។

ជាទូទៅថៅកែស្រីហាងជាងបាក់វណ្ណហុង ជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន និងតែងតែមានវត្តមានក្នុងកម្មវិធីសាសនាជាច្រើនរៀងរាល់ឆ្នាំរូបនេះ ក៏បាននិមន្តព្រះសង្ឃ ព្រះភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់នៅវត្ត«និគ្រោធវ័ន» ហៅវត្តគល់ទទឹង មកប្រោះព្រំ និងឲ្យពរជ័យក្នុងថ្ងៃសម្ពោធហាងថ្មី កាលពីពេលថ្មីៗ។
ក្នុងវិស័យគ្រឿងអលង្ការនេះដែរ លោកស្រី អ៊ឹមផាន វណ្ណឌី ថៅកែស្រីរូបនេះបានប្រឡូកជាង ២០ ឆ្នាំមកហើយ និងទទួលបានការស្រលាញ់រាប់អានពីអ្នករកស៊ីនៅក្នុងវិថីតែ១ និងបណ្ដាអតិថិជនជិតឆ្ងាយ។
គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ ២០២៦ នេះដែរ លោកស្រី វណ្ណឌី ទើបបើកសម្ពោធហាងលក់គ្រឿងអលង្ការ វណ្ណហុង នៅសាខាខេត្តសៀមរាប។ អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង មានយុទ្ធសាស្ត្រទីផ្សារ និងមានភាពស្មោះត្រង់ក្នុងអាជីវកម្ម ទើបអាចដំណើរការបានរលូន និងពង្រីកសាខាច្រើន៕





អត្ថបទ៖ ឆដា, រូបភាព៖ Cheang Bak Van Hong


