អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ និងមីជាតិ បានបង្ហាញរូបភាពថ្មីសន្លាង ប្រចាំឆ្នាំថ្មីនេះផងដែរ។

ដោយអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអ្នកស្រលាញ់ និងសន្សំរូបថតអនុស្សាវរីយ៍មួយរូប ដូចនេះហើយមួយសន្លឹកៗពោរពេញទៅដោយការផ្ចិតផ្ចង់ ប្រណីត មិនថាការផាត់មុខ ប្លង់ថត ម៉ូដសក់ឡើយសុទ្ធតែអស្ចារ្យទាំងអស់។
អាល់ប៊ុមរូបភាពជាច្រើននៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ របស់មានសម្លៀកបំពាក់ប្រពៃណីច្រើនឈុតដែលច្នៃពីសូត្រខ្មែរ ដែលមានស្បែកជើងជាប្រេនល្បី និងមានឈុត Valentino របស់អ៊ីតាលី។

បើគិតពីឈុតសំពត់បត់ហូលរបស់ខ្មែរតម្លៃខ្ទង់រយដុល្លារ រហូតដល់ពាន់ដុល្លារឯណោះ។ ចំណែកឯអាវ និងសំពត់ Valentino វិញតម្លៃក៏មិនធម្មតាដែរ ដោយអាវក្រហម Valentino Women’s Red Crepe Couture Floral-applique Blazer តម្លៃ ៣ ២៩០ ដុល្លារ និងសំពត់ ៣ ១៥០ ដុល្លារ។
នេះមិនគិតពីស្បែកជើងប្រេន Manolo Blahnik ច្រើនពណ៌ស៊ីជាមួយនឹងសម្លៀកបំពាក់គ្រប់ឈុតទាំងបុរាណ និងសម័យ ហើយស្បែកជើងនេះមួយគូរតម្លៃចាប់ពី ១ ០០០ ដុល្លារ ហើយអមដោយគ្រឿងពេជ្រភ្លឺចិញ្ចាច៕








អត្ថបទ៖ ឆដា, រូបភាព៖ One Memory


