ថ្មីៗនេះ លោកស្រី ខៀវ សស៊ីលៀប បានចំណាយពេលវេលា សម្រាកលម្ហែច្រើន នៅបរទេស ហើយសេដ្ឋិនីរូបនេះក៏បានចែករំលែករូបភាពស្អាតៗនៅលើបណ្ដាញសង្គមផងដែរ។


សម្រាប់ដំណើរកម្សាន្តទៅកាន់ទឹកដីប្រទេសនូវែលហ្សេឡង់ថ្មីៗនេះ ថៅកែស្រាហនុមានបញ្ចេញសម្រស់ស្រស់ស្អាត មើលទៅក្មេងជាងវ័យជាមួយ fashion កំពូលនៃប្រេន Chanel ដ៏ល្បីលំដាប់ពិភពលោក។ ដោយក្នុងដំណើរកម្សាន្តនៅអឺរ៉ុបនេះ លោកស្រី ខៀវ សស៊ីលៀប សឹងតែប្រើប្រេន Chanel ទាំងអស់តាំងពីចុងសក់ដល់ចុងជើងទៅហើយ។
លោកស្រី ខៀវ សស៊ីលៀប ជាអ្នកជំនួញកំពូលម្នាក់ដែលស្រស់ស្អាត និងពូកែរៀបចំខ្លួនខ្លាំងណាស់ ហើយភាគច្រើននៃសម្លៀកបំពាក់សេដ្ឋិនីរូបនេះ និយមម៉ាកប្រណីតរបស់ប្រទេសបារាំង Chanel។
បើរាប់ត្រួសៗគ្រាន់តែអាវក្រៅម៉ាក Chanel របស់ថៅកែក្រុមហ៊ុនហនុមានរូបនេះ តម្លៃជាង ៦ ពាន់ដុល្លារបាត់ទៅហើយ។ ដោយមិនបូកបញ្ចូលនូវគ្រឿងអលង្ការផ្សេងៗទៀតហើយ។
១. អាវក្រៅ Leather biker jacket តម្លៃ ៦ ៩៤៩ ដុល្លារ

២. វ៉ែនតា Rectangle Sunglasses តម្លៃជាង ៤៨៤ ដុល្លារ

៣. ខោខោវប៊យ Chanel Blue Skinny Embossed តម្លៃ១ ៦៣៥ ដុល្លារ

៤. កាបូប CHANEL 25 Large Handbag តម្លៃ ៨ ០៥៣ ដុល្លារ

៥.ខោខោវប៊យ Laminated Denim Dark Gray & Multicolour តម្លៃ ៤ ២២៥ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Leap Khieu


