ថៅកែស្រីនៃក្រុមហ៊ុន Felix ដែលមានកេរ្តិ៍ឈ្មោះលើវិថីអនឡាញ ហើយក៏ជាមនុស្សស្រីនិយមសម្ភារៈប្រេនៗទាន់សម័យផងដែរ។ នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកស្រីពោរពេញទៅដោយគ្រឿងសង្ហារិមប្រណីត ហើយគ្រឿងតុបតែងផ្ទះភាគច្រើនជាម៉ាកយីហោល្បីៗ ដែលសេដ្ឋិនីរូបនេះបានឡើងទៅកុម្ម៉ង់ផ្ទាល់នៅអឺរ៉ុប។


មិនត្រឹមតែផ្ទះឡើយ ដែលសុទ្ធសឹងតែជារបស់ល្អៗកម្រ សូម្បីតែកាបូប ស្បែកជើង និងសម្លៀកបំពាក់របស់ថៅកែ អ៊ួក និមល វិញឃើញថាជារបស់មានតម្លៃល្បីៗ ហើយសម្រាប់កាបូបដៃវិញមាគ្រប់ម៉ាក តែភាគច្រើនលោកស្រីចូលចិត្តប្រើបំផុត Dior។
ដោយមានស្វាមីជាមនុស្សយល់ចិត្ត គឺលោក ដួង ផេង មិនដែលជំទាស់អ្វីដែលភរិយាចង់បានឡើយ មិនថារថយន្តស៊េរីទំនើប និងរបស់របរប្រើប្រាស់ផ្សេងៗ បំពេញបំណងភរិយាគ្រប់យ៉ាង។ ដោយការខិតខំប្រឹងប្រែងរកទុកដាក់នៃអ្នកទាំង ២ បានពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ កសាងអាណាចក្រផ្ទាល់ខ្លួនបាន ធ្វើឲ្យនរណាក៏លាន់មាត់សរសើរដែរ។ មុនការវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកជំនួញអនឡាញ ដែលក្រសោបបានការពេញនិយមប្រើពីសំណាក់អតិថិជនលោកស្រី គឺជានារីអាកាសចរណ៍មួយរូប។
ដូចនេះហើយសម្រាប់ការប្រើប្រាស់សម្ភារៈនិយមជារបស់ប្រេនៗ សេដ្ឋិនី និមល ពិតជាមិនញញើតដៃក្នុងការចំណាយឡើយ។ ជាពិសេសកាបូបម៉ូដល្បីៗ ថ្លៃៗនៃប្រេន Dior លោកស្រីមានសឹងតែគ្រប់ម៉ូដទៅហើយ។ខាងក្រោមជា Collection កាបូបដៃយីហោ Dior របស់ថៅកែក្រុមហ៊ុន Felix៖
១. Dior Or Lady D-Joy Micro Bag តម្លៃ ៧ ០៥២ ដុល្លារ

២. Dior Small Lady D-Joy Bag តម្លៃ ៧ ១០០ ដុល្លារ

៣. Dior Lady micro តម្លៃ ៥ ០៦៦ ដុល្លារ

៤. Dior Mini Lady Dior Bag Python Leather Pinkish Purple តម្លៃជាង ៤ ០០០ ដុល្លារ

គួរបញ្ជាក់ថាថៅកែស្រីក្រុមហ៊ុន Felix មិនមែនមានតែកាបូបដៃមួយម៉ាកខាងលើឡើយ ដោយសេដ្ឋិនីរូបនេះមានម៉ាកជាច្រើនផ្សេងទៀតមិនថា Hermès, LV, Fendy និង Gucci មានគ្រប់សព្វបែបយ៉ាង គ្រាន់តែពេលចូលរួមកម្មវិធីផ្សេងៗ លោកស្រីចូលចិត្តកាន់ម៉ាក Dior ជាងគេ៕
អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix


