សម្តេចប្រធានព្រឹទ្ធសភា ជ្រើសរើសទីលានអ្នកឧកញ៉ា ឈុន អូន ដើម្បីលេងកីឡាវាយកូនហ្គោល

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែចំណាយពេលវេលាដើម្បីលេងកីឡាវាយកូនហ្គោល ជាប្រចាំស្ទើរៀងងរាល់សប្តាហ៍ លើកលែងតែសម្តេចអញ្ជើញបេសកកម្មនៅក្រៅប្រទេស។ សម្រាប់ទីលានសម្តេចបានជ្រើសរើសយកទីលានវាយកូនហ្គោល របស់អ្នកឧកញ៉ា ឈុន អូន ដើម្បីលេងកីឡាវាយកូនហ្គោល។

តាមដានជាមួយយើង៖ Million Times

តាមការបង្ហាញនៅលើបណ្តាញសង្គម Facebook នៅរៀងរាល់ដែលសម្តេចអញ្ជើញលេងកីឡាវាយកូនហ្គោលម្តងៗ សម្តេច ហ៊ុន សែន បានជ្រើសរើសយកទីលានវាយកូនហ្គោល ដើម្បីសុខភាព នៅទីលានអ្នកឧកញ៉ា ឈុន អូន។

នាព្រឹកថ្ងៃពុធ ខែឧសភានេះ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញលេងកីឡាវាយកូនហ្គោល ដើម្បីសុខភាព នៅទីលានអ្នកឧកញ៉ា ឈុន អូន ដោយសម្តេចបញ្ជាក់ថា វាយកូនគោលជាកីឡា ដែលសម្តេចចូលចិត្ត។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យបងប្អូនចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព។

ទីលាន ឈុន អូន ហ្គហ្វ រីសត (Chhun On Golf Resort) ដែលវិនិយោគពីអ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុន ប្រេងឥន្ទនៈ កម្ពុជាតេលា ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល៕

អត្ថបទ៖ លីហ្សា រូបភាព៖ ផេកសម្តេចតេជោ