កូនប្រុសរដ្ឋមន្រ្តី ៣រូបបញ្ចប់ការសិក្សាថ្នាក់ទី១២ ពីសាលាអន្តរជាតិ ISPP

នាពេលថ្មីៗនេះ យុវជន ៣រូបដែលជាកូនប្រុសរដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីកម្ពុជាបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅសាលាអន្តរជាតិភ្នំពេញ International School of Phnom Penh (ISPP) ជាសាលាលំដាប់អភិជន។

យុវជនកូនរដ្ឋមន្រ្តីទាំង ៣រូបដែលបានប្រឡងជាប់ថ្នាក់ទី១២ ពីសាលាអន្តរជាតិភ្នំពេញ (ISPP DIPLOMA) ទី១ ឈ្មោះ ឈាង សុវណ្ណមុនីរ័ត្ន កូនលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទី២ ឈ្មោះ ហួត ហង់បញ្ញាភក្តី កូនលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងទី៣ ឈ្មោះ ចាយ សុវណ្ណរាជ កូនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

តាមដានជាមួយយើង៖ Million Times

យុវជនទាំង ៣ មានឱពុកជារដ្ឋមន្រ្តី ហើយក៏ធ្លាប់ទទួលបានការអប់រំខ្ពស់ខ្ពង់នៅបរទេសផងដែរ។ ការណ៍នេះបង្ហាញថា ពួកគេដើរមាគ៌ាដ៏ត្រឹមត្រូវរបស់លោកឱពុក ដើម្បីក្លាយជាយុវដ៏ឆ្នើមរបស់ជាតិ។

សូមជម្រាបថា ISPP គឺឈរក្នុងបញ្ជីឈ្មោះសាលាអន្តរជាតិដែលមានការបង់ថ្លៃសិក្សាខ្ពស់ជាងគេមួយនៅក្នុងស្រុកខ្មែរសម្រាប់កូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា កូនអ្នកមាន កូនទូត កូនបរទេស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម